លោក Putin ជជែកពីសង្គ្រាម អ៊ុយក្រែន និង អ៊ីរ៉ង់ ជាមួយលោក Trump | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin ជជែកពីសង្គ្រាម អ៊ុយក្រែន និង អ៊ីរ៉ង់ ជាមួយលោក Trump

លោក Putin ជជែកពីសង្គ្រាម អ៊ុយក្រែន និង អ៊ីរ៉ង់ ជាមួយលោក Trump

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទូរស័ព្ទទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ ដើម្បីជជែកពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ក៏ដូចជាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់បេសកជនអាមេរិកមកកាន់ទឹកដីរុស្ស៊ី ។

Advertisement

បើតាមវិមានក្រឹមឡាំង, ការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ ធ្វើឡើងចំថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។

លំអិតពីការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ជំនួយការរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ បានប្រាប់អ្នកយកព័ត៌មានថា ការពិភាក្សានេះ ផ្តោតសំខាន់ពាក់ព័ន្ធនឹងការត្រៀមចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។

បើតាម CNA, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

យោងតាមការលើកឡើងរបស់លោក យូសាកូវ, មេដឹកនាំទាំងពីរបានឯកភាពគ្នាថា តំណាងពិសេសរបស់លោកប្រធានាធិបតី ត្រាំ ដែលបច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនៅក្នុងកិច្ចការអ៊ីរ៉ង់នោះ នឹងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញក្នុងពេលឆាប់ៗនេះ ។

លោក Witkoff និងលោក Kushner បានចូលរួមក្នុងកិច្ចចរចាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែដំណើរការសន្តិភាព ភាគច្រើនបានជាប់គាំង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។

គួរបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានប្រែក្លាយទៅជាជម្លោះដ៏អាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយមានជនស៊ីវិលរាប់ពាន់នាក់ និងកងទ័ពរាប់សែននាក់ត្រូវបានសម្លាប់ ៕

ប្រភព ៖ AFP និង Moscow times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា