កូរ៉េខាងត្បូង ស្នើលោក ត្រាំ ប្រើគំរូ MOU បញ្ចប់សង្គ្រាម អ៊ីរ៉ង់ យកមកចរចាជាមួយ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ស្នើលោក ត្រាំ ប្រើគំរូ MOU បញ្ចប់សង្គ្រាម អ៊ីរ៉ង់ យកមកចរចាជាមួយ កូរ៉េខាងជើង

កូរ៉េខាងត្បូង ស្នើលោក ត្រាំ ប្រើគំរូ MOU បញ្ចប់សង្គ្រាម អ៊ីរ៉ង់ យកមកចរចាជាមួយ កូរ៉េខាងជើង

ប៉ារីស ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung កាលពីថ្ងៃអង្គារ បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់គំរូអនុស្សរណៈនៃការយោគយល់បញ្ចប់សង្គ្រាមអ៊ីរ៉ង់ យកមកចរចា ជាមួយកូរ៉េខាងជើង ។

Advertisement

កូរ៉េខាងត្បូងមើលឃើញថា MOU នេះ ពិតជាទទួលបានជោគជ័យ លើការបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ។

បើតាម CNA, សំណើនេះ ត្រូវបានធ្វើឡើង ស្របពេលដែល លោក Lee Jae Myung ជួបជាមួយលោក Donald Trump នៅឯកិច្ចប្រជុំកំពូល នៃ បណ្តាប្រទេស G7 ក្នុងប្រទេសបារាំង ។

អ្នកនាំពាក្យប្រធានាធិបតី លោកស្រី Kang Yu-jung និយាយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Lee Jae Myung បានស្នើឲ្យលោក Trump ដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ដោយសន្តិវិធី និងជោគជ៧យ ដូចដែលលោក Trump បានធ្វើជាមួយនឹងសង្រ្គាមអ៊ីរ៉ង់ ។

ឆ្លើយតបនឹងរឿងនេះ លោក Trump អះអាងវិញថា លោកនឹងសន្យាដោះស្រាយបញ្ហា ឧបទ្វីបកូរ៉េឲ្យបានសម្រេច ។

លោក Trump និង មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបមុខគ្នាដោយផ្ទាល់ ចរចាចំនួនបីដង ក្នុងកំឡុងអាណត្តិទីមួយ របស់លោក Trump ដោយផ្តោតលើការរុះរើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្ម ពីលោកខាងលិច ដែលដឹកនាំអាមេរិក ។

ការណ៍នេះ នាំឲ្យមានការវិភាគថា សហរដ្ឋអាមេរិក ក៏ចង់ឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរដូចដែលទីក្រុងវ៉ាស៊ីនចែងក្នុង MOU ជាមួយទីក្រុងតេហេរ៉ង់ផងដែរ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា