លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ

លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ

ប៉ារីស ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយ នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃពុធថា លោកតែងតែមានទំនុកចិត្ត លើលោក Donald Trump ជានិច្ច។

Advertisement

លោក​ Macron ទទូចថា លោក​ប្រធានាធិបតីអាមេរិក ​Donald Trump តែងតែបានធ្វើឱ្យមានការវិវឌ្ឍ មិននឹកស្មានដល់ ក្នុងការពេញចិត្តចំពោះអ៊ុយក្រែន ​អំឡុងពេលកិច្ចប្រជុំកំពូល G7 ដែលរៀបចំធ្វើឡើង នៅទីក្រុង Evian ប្រទេសបារាំង។

ប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន រៀបរាប់ថា «នៅពេលណា ដែលគាត់ប្តេជ្ញាចិត្តចំពោះយើង គាត់តែងតែធ្វើអ្វី ដែលគាត់បានប្តេជ្ញាថានឹងធ្វើ»។

កិច្ចប្រជុំ រយៈពេល បីថ្ងៃ របស់មេដឹកនាំ នៃប្រទេស G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានផ្តោតយ៉ាងខ្លាំងលើកិច្ចព្រមព្រៀង របស់លោក Trump ក្នុងការឈានទៅបិទបញ្ចប់សង្រ្គាម ជាមួយអ៊ីរ៉ង់ និង ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ជាការកត់សម្គាល់ មេដឹកនាំបារាំង លោក Emmanuel Macron និង ប្រធានាធិបតីអាមេរិក លោក ​Donald Trump ក៏បានជួបពិភាក្សាគ្នាទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូល G7 ផងដែរ។ ក្នុងពេលនោះ ក៏មានការជជែកគ្នា អំពីកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ទៀតផង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា