UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន

UN គំរាមដាក់ អ៊ីស្រាអែល ចូលបញ្ជីខ្មៅរបស់ពិភពលោក ជុំវិញការរំលោភបំពានប្រឆាំងកុមារប៉ាឡេស្ទីន

ញូវយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ប្រទេសអ៊ីស្រាអែលអាចត្រូវបានដាក់បន្ថែមទៅក្នុងបញ្ជីខ្មៅរបស់ពិភពលោក ពាក់ព័ន្ធនឹងការរំលោភបំពានប្រឆាំងកុមារ ជាពិសេសកុមារប៉ាឡេស្ទីន ។

Advertisement

លោក Guterres បាននិយាយយ៉ាងដូច្នេះថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងកុមារប៉ាឡេស្ទីន ។

លោក Guterres បានអះអាងថា អ៊ីស្រាអែលគួរតែត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់ពិភពលោក ប្រសិនបើចំនួនការរំលោភបំពានប្រឆាំងកុមារកើនឡើងខ្ពស់ម្តងទៀតនៅក្នុងឆ្នាំ ២០២៦នេះ ។

របាយការណ៍ប្រចាំឆ្នាំរបស់អង្គការពិភពលោក ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានកត់ត្រាការរំលោភបំពានធ្ងន់ធ្ងរចំនួន ៣៨,៥៥៨ករណីនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលប៉ះពាល់ដល់កុមារចំនួន ២៤,១៧៤នាក់ ។

នេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីរបាយការណ៍របស់ស្ថាប័នការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ហៅកាត់ CAAC នៃអង្គការសហប្រជាជាតិ ដែលបង្កើតឡើងដើម្បីការពារកុមារពីផលប៉ះពាល់ និងអំពើហិង្សាក្នុងតំបន់មជ្ឈិមបូព៌ា បានផ្តួចផ្តើមឡើងក្នុងឆ្នាំ ១៩៩៦ ។

យោងតាមទិន្នន័យបានបង្ហាញថា កុមារចំនួន ១៤,២២៤នាក់ ត្រូវបានសម្លាប់ ឬមានពិការភាព ដោយសារសង្គ្រាមក្នុងឆ្នាំ ២០២៥ ។ តួលេខនេះកើនឡើង ៣៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៦៦នាក់ ។

ជាមួយគ្នានោះ អង្គការសហប្រជាជាតិបានកត់ត្រាការសម្លាប់កុមារប៉ាឡេស្ទីនមានរហូតដល់ ២,៦៦៨នាក់នៅតំបន់ហ្គាហ្សា និង ៥៧នាក់ទៀតនៅតំបន់ វេស ប៊ែង ។

បើតាមមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ, ប្រទេសដែលមានកម្រិតរំលោភបំពានខ្ពស់បំផុតក្នុងឆ្នាំ ២០២៥ គឺប៉ាឡេស្ទីន អ៊ីស្រាអែល កុងហ្គោ នីហ្សេរីយ៉ា មីយ៉ាន់ម៉ា និងសូម៉ាលី ៕

ប្រភព ៖ Al-monitor ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា