លោក ត្រាំ ជំរុញ អ៊ីរ៉ង់ ផលិតមីស៊ីលបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ក្រោយចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ជំរុញ អ៊ីរ៉ង់ ផលិតមីស៊ីលបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ក្រោយចប់សង្គ្រាម

លោក ត្រាំ ជំរុញ អ៊ីរ៉ង់ ផលិតមីស៊ីលបន្ថែម កុំឲ្យចាញ់ប្រទេសជិតខាង ក្រោយចប់សង្គ្រាម

អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដ៏កម្រមួយជំរុញឲ្យប្រទេសគូជម្លោះ អ៊ីរ៉ង់ ត្រូវតែមានមីស៊ីលផ្លោងទំនើបៗ កុំឲ្យចាញ់បណ្តាប្រទេសជិតខាង ក្រោយពេលចប់សង្គ្រាម ។

Advertisement

លោក ត្រាំ លើកហេតុផលថា វាគឺជារឿងអយុត្តិធម៌ សម្រាប់ទីក្រុងតេហេរ៉ង់ ប្រសិនបើមិនមានមីស៊ីលផ្លោង ដូចបណ្តាប្រទេសផ្សេងៗទៀត នៅតំបន់ឈូងសមុទ្រ ដូចគ្នា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំកំពូលប្រទេសអ្នកមាន G7 ដែលរៀបចំធ្វើឡើងនៅប្រទេសបារាំងកាលពីថ្ងៃពុធ, លោក Trump និយាយថា ទីក្រុងតេហេរ៉ង់ គួរត្រូវបានអនុញ្ញាត ឲ្យរក្សាសមត្ថភាពមីស៊ីលផ្លោង នៅពេលដែលអនុស្សរណៈនៃការយោគយល់ដើម្បីបើកផ្លូវសន្តិភាព នៅមជ្ឈិមបូព៌ា ត្រូវបានចុះហត្ថលេខា រួចរាល់ ។

ជុំវិញអនុស្សរណៈនៃការយោគយល់នេះដែរ, ច្បាប់ដើម នៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឬ MOU ១៤ ចំណុច រវាងអាមេរិកនិងអ៊ីរ៉ង់ ត្រូវបានលោក ត្រាំ ចុះហត្ថលេខារួចហើយ មុនពេលរៀបចំពិធីចុះហត្ថលេខារួមគ្នា នៅប្រទេសស្វីស នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ។

លោក ត្រាំ រៀបរាប់ថា «ប្រសិនបើអ៊ីរ៉ង់ មានអាវុធប្រភេទនេះដូចគ្នាទៅនឹងប្រទេសផ្សេងទៀត ដូចជា អារ៉ាប៊ី សាអូឌីត និង កាតានោះ, វាគឺជារឿងសមាមាត្រ និងគ្មានបញ្ហាអ្វីនោះទេ»។ លោកបញ្ជាក់បន្ថែមថា «មីស៊ីលផ្លោង មិនមែនដូច អាវុធនុយក្លេអ៊ែរនោះទេ ដោយសារតែមីស៊ីលផ្លោងមិនអាចបំផ្ទុះភពផែនដីទាំងមូលបានឡើយ» ។

យ៉ាងណា អាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា ទីក្រុងតេហេរ៉ង់ ជិតនឹងផលិតបាន នូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរ សម្រេចចិត្ត បំផ្ទុះសង្គ្រាមលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។

បើតាម Anadolu, មីស៊ីលបាលីស្ទីកទាំងនេះហើយ ដែលអ៊ីរ៉ង់បានប្រើប្រាស់ បាញ់ផ្លោងវាយប្រហារ សងសឹកទៅលើបណ្តាសម្ព័ន្ធមិត្តអាមេរិក ទូទាំងតំបន់ ដែលផ្ទុកកម្លាំងយោធា របស់ទីក្រុងវ៉ាស៊ីនតោន ព្រមទាំង បាញ់ផ្លោងស្រោចយ៉ាងចាស់ដៃ ទៅលើ អ៊ីស្រាអែល។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តែងតែសង្កត់ធ្ងន់ថា សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ក៏ដើម្បីលុបបំបាត់កម្មវិធីមីស៊ីលផ្លោងផងដែរ ក្រៅតែពីការទប់ស្កាត់ មិនឲ្យប្រទេសមួយនេះ ផលិតបាននូវអាវុធនុយក្លេអ៊ែរនោះ។

ជុំវិញរឿងនេះដែរ, លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ធ្លាប់អះអាងថា សមត្ថភាពផលិតកាំជ្រួចផ្លោង របស់ទីក្រុង Tehran ត្រូវបានបំផ្លាញមុខងារយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការផ្តើមផ្ទុះសង្រ្គាមមជ្ឈិមបូព៌ា។

យ៉ាងណា កាសែត The New York Times ធ្លាប់រាយការណ៍ កាលពីខែមុនថា អ៊ីរ៉ង់ បានស្តារលទ្ធភាពប្រតិបត្តិការលើទីតាំងផលិតមីស៊ីល ចំនួន៣០កន្លែង ក្នុងចំណោម ៣៣កន្លែង ដែលខ្លួនមាន នៅតាមបណ្តោយច្រកសមុទ្រ Hormuz ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា