មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី

មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី

វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃ សៅរ៍ បានរិះគន់ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលសម្រេចចិត្តដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ជាមេដាយដ៏មានកិត្យានុភាពបំផុតរបស់ប៉ូឡូញ ដែលធ្លាប់បានប្រគល់ជូនមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កាលពីប៉ុន្មានឆ្នាំមុន ។

Advertisement

ក្រៅពីរិះគន់ លោកនាយករដ្ឋមន្ត្រី Tusk ថែមទាំងព្រមានថា ភាពតានតឹងដែលកំពុងកើនឡើងរវាងប៉ូឡូញ និងអ៊ុយក្រែន កំពុងប្រឈមមុខនឹងហានិភ័យបម្រើជាផលប្រយោជន៍ដល់រុស្ស៊ី ។

លោក Tusk ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្ររវាងប៉ូឡូញ និងអ៊ុយក្រែន មិនគួរធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឡើយ ។
លោកថា ជាពិសេស នៅពេលដែលសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅតែជាបញ្ហាប្រឈមសន្តិសុខដ៏សំខាន់បំផុត ដែលតំបន់អឺរ៉ុបកំពុងប្រឈមមុខ ពីព្រោះជម្លោះនេះ មានតែផ្តល់ផលចំណេញដល់លោកប្រធានាធិបតី Putin ប៉ុណ្ណោះ ។

បើតាម Anadolu, ការសម្រេចដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ពីសំណាក់ប្រធានាធិបតីប៉ូឡូញ បានកើតមានបន្ទាប់ពីលោក Zelensky បានប្តូរឈ្មោះអង្គភាពកងទ័ពអ៊ុយក្រែនមួយ ទៅដាក់តាមឈ្មោះក្រុមទាហានហៅថា កងទ័ពបះបោរអ៊ុយក្រែន ហៅកាត់ថា UPA ជាកងកម្លាំងជាតិនិយម ដែលបានសម្លាប់រង្គាលជនជាតិប៉ូឡូញ កាលពីអំឡុងសង្រ្គាមលោកលើកទី២ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា