អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី

អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី

កង់បេរ៉ា ៖ ក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលី បានប្រកាស នៅថ្ងៃចន្ទនេះថា ប៉ូលិស ទើបតែរឹបអូស កូកាអ៊ីន បានចំនួន ២,៧តោន ដែលលាក់ក្នុងប្លាស្ទិក កប់នៅក្រោមដី ជាយទីក្រុង ស៊ីដនី។

Advertisement

កងកម្លាំងស៊ើបអង្កេតឧក្រិដ្ឋកម្ម បញ្ជាក់ថា វាគឺជាការរឹបអូស កូកាអ៊ីន ចំនួនដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ អូស្ត្រាលី។

ប៉ូលីសបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្ម ដែលមានមូលដ្ឋាន នៅទីក្រុងស៊ីដនី បានរៀបចំ កប៉ាល់បរទេស ដើម្បីដឹកជញ្ជូន កូកាអ៊ីន នៅភាគខាងជើង នៃ រដ្ឋ Queensland មុនពេលផ្ទេរ ទៅកាន់ទីក្រុងស៊ីដនី ដើម្បីធ្វើការចែកចាយ។

មេបញ្ជាការប៉ូលិសសហព័ន្ធ អូស្ត្រាលី លោក Stephen Jay បាននិយាយ ប្រាប់សន្និសីទសារព័ត៌មានថា «ការស៊ើបអង្កេត លើប្រភពដើម នៃគ្រឿងញៀន នៅតែបន្តធ្វើ ហើយយើងនឹងធ្វើការ ជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិ និង ក្នុងស្រុក របស់យើង ដើម្បីកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជន» ។

លោក បញ្ជាក់ថា កូកាអ៊ីនទាំងនេះ មានតម្លៃ ៥៦០ លានដុល្លារអាមេរិក។

ការស្លាប់មនុស្ស ទាក់ទងនឹងកូកាអ៊ីន នៅក្នុងប្រទេសអូស្ត្រាលី បានកើនឡើង ២៨ ភាគរយ ពោលគឺដល់កំណត់ត្រា ចំនួន ១៤១នាក់ ក្នុងឆ្នាំ២០២៥ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ស្តីពីការប្រើប្រាស់ថ្នាំហួសកម្រិត របស់ វិទ្យាស្ថាន Penington ដែលស្រាវជ្រាវ លើការប្រើប្រាស់គ្រឿងញៀន ហើយចេញផ្សាយ ក្នុងខែមិថុនានេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា