លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់

លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងអះអាងនៅថ្ងៃ អាទិត្យ ថា កងកម្លាំងអ៊ីស្រាអែល នឹងស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ។

Advertisement

មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា កងទ័ពយើងនឹងស្ថិតនៅក្នុងតំបន់សន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ដើម្បីការពារប្រជាជនជាទីស្រឡាញ់នៅភាគខាងជើង និងពលរដ្ឋអ៊ីស្រាអែលទាំងអស់ ហើយគ្មានអ្វីអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តនោះបានទេ ។

បើតាម Straits Times, លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានរក្សាជំហរដាច់ខាតថា អ៊ីស្រាអែលមិនជាប់កាតព្វកិច្ច ដោយសារកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់នោះទេ ។

យោងតាមទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។

ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ៕

ប្រភព ៖ AFP និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា