លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា

លោក ត្រាំ ថា អ៊ីស្រាអែល គ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា អ៊ីស្រាអែលពិតជាគ្មានសមត្ថភាពកម្ចាត់ក្រុមហេសបូឡានៅប្រទេសលីបង់នោះទេ ប៉ុន្តែលោកបង្ហើបថា ប្រហែលជាប្រទេសស៊ីរីទៅវិញទេដែលអាចមានលទ្ធភាពធ្វើរឿងនេះជាងអ៊ីស្រាអែល ។

Advertisement

បើតាម Anadolu , ការអត្ថាធិប្បាយ របស់លោក Donald Trump បានកើតឡើង ចំពេលមានភាពតានតឹង ដែលកំពុងបន្តកើតឡើង នៅតាមព្រំដែន អ៊ីស្រាអែល-លីបង់ និង ការបន្តប្រតិបត្តិការយោធា របស់អ៊ីស្រាអែល ដែលផ្តោតលើទីតាំង របស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ។

ថ្លែងទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ, លោក Trump លើកឡើងថា ជារឿងដែលមិនអាចប្រកែកបានដែលទីក្រុង ហ្ស៊េរុយសាឡិម បានបរាជ័យ ក្នុងការកម្ចាត់ក្រុមសកម្មប្រយុទ្ធរបស់លីបង់ទាំងនេះ ។

លោកថា វិធានការដោះស្រាយ របស់អ៊ីស្រាអែល មិនអាចបណ្តេញក្រុមហេសបូឡា ចេញ បានទេ ហើយលោកខកចិត្តខ្លាំងមែនទែនដែលអ៊ីស្រាអែលមិនអាចដកក្រុមនេះចេញពីលីបង់ ហើយ អ៊ីស្រាអែល មិនអាចធ្វើអ្វី ក្រៅតែពីការវាយកម្ទេចអគារ នោះឡើយ ។

ជាមួយនឹងការអស់សង្ឃឹមលើអ៊ីស្រាអែល, ប្រធានាធិបតីអាមេរិក រូបនេះ បានស្នើថា ប្រទេស ស៊ីរី ដែលនៅក្បែរខាង អាចមានប្រសិទ្ធភាពជាង ក្នុងការដោះស្រាយ ជាមួយក្រុមហេសបូឡា ដោយលោកបង្ហើបថា លោកខិតជិតនឹងប្រគល់កិច្ចការនេះ ទៅឲ្យប្រទេសស៊ីរីហើយ ។

យ៉ាងណា លោក Trump មិនបានបញ្ជាក់លម្អិត អំពីតួនាទីអ្វីខ្លះ ដែលប្រទេស ស៊ីរី អាចធ្វើបាន ឬ ផ្តល់ព័ត៌មានលម្អិតបន្ថែម ជុំវិញការកត់សម្គាល់ បែបនេះ នោះទេ ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា