អ៊ីរ៉ង់ នឹងសម្រេចដោយសេរី លើការប្រើទ្រព្យដែលឈប់បង្កក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ នឹងសម្រេចដោយសេរី លើការប្រើទ្រព្យដែលឈប់បង្កក

អ៊ីរ៉ង់ នឹងសម្រេចដោយសេរី លើការប្រើទ្រព្យដែលឈប់បង្កក

ហ្សឺណែវ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី អំពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិ ដែលនឹងត្រូវឈប់បង្កក នៅក្រៅប្រទេស។

Advertisement

អំឡុងសន្និសីទកាសែត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ, លោក Ali Bahreini ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ទីក្រុងតេហេរ៉ង់ តែម្នាក់ឯង នឹងសម្រេចចិត្ត ពីរបៀបប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ នៅពេលដែលវាមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។

លោក Bahreini រៀបរាប់ថា «អ៊ីរ៉ង់នឹងសម្រេចចិត្តដោយសេរី នូវអ្វីដែលត្រូវធ្វើ ជាមួយទ្រព្យសម្បត្តិទាំងនោះ»។

បើតាម AFP, ជាផ្នែកមួយ នៃ កិច្ចព្រមព្រៀង ដែលស្ថិតក្រោមការចរចា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបញ្ចេញមូលនិធិ បង្កក ចំនួន ១២ពាន់លានដុល្លារ ដល់ប្រទេសអ៊ីរ៉ង់ និង ផ្អាកជាបណ្តោះអាសន្ន លើការដាក់ទណ្ឌកម្មលើប្រេង របស់សាធារណរដ្ឋអ៊ីស្លាម។

យ៉ាងណា អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា មិនទាន់មានការបញ្ឈប់ សកម្មភាពបង្កកទ្រព្យសកម្មរបស់អ៊ីរ៉ង់ នោះទេ ហើយប្រសិនបើធ្វើបែបនេះមែន លុះត្រាតែ អ៊ីរ៉ង់ នឹងមិនផ្តល់មូលនិធិ ដល់អំពើភេរវកម្ម ហើយអាចជំនួសមកវិញ នូវការទិញទំនិញ របស់សហរដ្ឋអាមេរិក ដូចជា សណ្តែកសៀង ជាដើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា