វេណេស៊ុយអេឡា ជួបគ្រោះរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល ១២៥ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡា ជួបគ្រោះរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល ១២៥ ឆ្នាំ

វេណេស៊ុយអេឡា ជួបគ្រោះរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល ១២៥ ឆ្នាំ

ការ៉ាកាស់ ៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់មិនធ្លាប់មានក្នុងរយៈពេល ១២៥ឆ្នាំ បានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីរសៀលថ្ងៃ ពុធ ដែលបណ្តាលឱ្យមានការព្រមាន និងការជូនដំណឹងអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់ ។

Advertisement

អ្នកជំនាញរញ្ជួយដីបានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧,២ រ៉ិកទ័រ បានវាយប្រហារលើកដំបូងនៅជិតក្រុង San Felipe ដែលជាក្រុងធំនៃរដ្ឋ Yaracuy ។ ត្រឹមតែ ៤០ វិនាទីក្រោយមក ការរញ្ជួយដីដ៏ធំមួយទៀតក្នុងកម្រិត ៧,៥ រ៉ិកទ័រក៏បានកើតឡើងនៅភាគអាគ្នេយ៍នៃទីក្រុង Yumare ។

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS), ព្រឹត្តិការណ៍រញ្ជួយដីនេះ បានកើតឡើងនៅជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់វាស្ថិតនៅភាគខាងលិចនៃសហគមន៍ឆ្នេរសមុទ្រ Moron ។

បើតាម Anadolu, ការរញ្ជួយដីដ៏ខ្លាំងក្លានោះ បានអង្រួនរដ្ឋធានី Caracas យ៉ាងខ្លាំងផងដែរ ដែលបណ្តាលឱ្យមានអគារជាច្រើនរងការបំផ្លិចបំផ្លាញ ខណៈនៅពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ ។

ភ្លាមៗ អាជ្ញាធរការពារជនស៊ីវិល កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅជិតចំណុចកណ្តាលនៃការញ័ររញ្ជួយ ដើម្បីវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជួយសង្គ្រោះអាយុជីវិតមនុស្ស ។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello, ភ្នាក់ងារសន្តិសុខ និងឆ្លើយតបបន្ទាន់ទាំងអស់ រួមទាំងការការពារស៊ីវិល អ្នកស្ម័គ្រចិត្ត អ្នកពន្លត់អគ្គីភ័យ និងប៉ូលីស ត្រូវបានដាក់ពង្រាយយ៉ាងពេញលេញទៅកាន់ទីតាំងកើតហេតុ ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋនៅទូទាំងតំបន់ទីក្រុង ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឱ្យស្នាក់នៅឱ្យឆ្ងាយពីផ្ទះសម្បែងជាបណ្តោះអាសន្នសិន ដើម្បីជៀសវាងជួបគ្រោះថ្នាក់ក្នុងគ្រោះរញ្ជួយដីដែលអាចកើតមានបន្ថែមទៀត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា