អាមេរិកបើកស្ថានទូតនៅកូវ៉ែតវិញ ក្រោយផ្អាកព្រោះតែអ៊ីរ៉ង់វាយប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបើកស្ថានទូតនៅកូវ៉ែតវិញ ក្រោយផ្អាកព្រោះតែអ៊ីរ៉ង់វាយប្រហារ

អាមេរិកបើកស្ថានទូតនៅកូវ៉ែតវិញ ក្រោយផ្អាកព្រោះតែអ៊ីរ៉ង់វាយប្រហារ

កូវ៉ែត ៖ អាមេរិកបានសម្រេចបើកស្ថានទូតរបស់ខ្លួន ក្នុងប្រទេសកូវ៉ែត ឡើងវិញ កាលពីថ្ងៃអង្គារ ពោលគឺបន្ទាប់ពីបិទទ្វារ អស់រយៈពេលប៉ុន្មានខែ ព្រោះតែការវាយប្រហារសងសឹក របស់អ៊ីរ៉ង់។

Advertisement

ការបើកឡើងវិញនេះ ចំពេលដែលមានទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងប្រទេសឈូងសមុទ្រមួយនេះ។

អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ស្ថានទូត នឹងចាប់ផ្តើមឡើងវិញភ្លាមៗ នូវសេវាសង្គ្រោះបន្ទាន់ សម្រាប់ពលរដ្ឋអាមេរិក ខណៈដែលសេវាកម្មផ្សេងទៀត នឹងត្រូវដំណើរការ ជាដំណាក់កាល។

ក្រសួងការបរទេស បានបិទប្រតិបត្តិការស្ថានទូត នៅក្នុងប្រទេសកូវ៉ែត និង អារ៉ាប៊ី សាអូឌីត ក្នុងខែមីនា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ បានបាញ់ប្រហារនៅទីនោះ ពោលគឺបន្ទាប់ពីការវាយប្រហាររួមគ្នា របស់អាមេរិក-អ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

លោក Marco Rubio បានចូលរួម ក្នុងពិធីលើកទង់ជាតិ នៅស្ថានទូត ដែលស្ថិតក្នុងទីក្រុងកូវ៉ែត មុនពេលដែលលោកត្រូវបន្តពិភាក្សាការងារ ជាមួយមន្ត្រី នៃប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយនេះ ស្តីពីការបញ្ចប់សង្រ្គាម នៅក្នុងប្រទេសអ៊ីរ៉ង់។

តាមរយៈការបង្ហោះសារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម, លោក Marco Rubio បានរៀបរាប់ថា «ទង់ជាតិអាមេរិក គឺជានិមិត្តរូបនៃសេរីភាព ឯកភាព និងសេរីភាព …កូវ៉ែតគឺជាដៃគូ ដែលមិនអាចខ្វះបាន សម្រាប់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់»៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា