ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសច្រានចោលការដកទ័ពចេញពី លីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសច្រានចោលការដកទ័ពចេញពី លីបង់

ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសច្រានចោលការដកទ័ពចេញពី លីបង់

ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសក្តែងៗកាលពីថ្ងៃ ពុធ ថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីទឹកដីភាគខាងត្បូងប្រទេសលីបង់ឡើយ និងថា សហរដ្ឋអាមេរិកមិនបានទាមទារឲ្យអ៊ីស្រាអែលធ្វើបែបនេះដែរ ។

Advertisement

លោក Katz ដែលមានវ័យ៧០ឆ្នាំរូបនេះ បាននិយាយក្នុងបទសម្ភាសន៍មួយថា យើងបានប្រកាសថា ក្នុងករណីណាក៏ដោយ យើងមិនដកកងទ័ពចេញទេ នេះជាសមិទ្ធផលផ្នែកការទូត ហើយមិនមានការទាមទាររបស់សហរដ្ឋអាមេរិកឲ្យអ៊ីស្រាអែលដកកងទ័ពចេញពីលីបង់ទេ ។

ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា លោកបានប្រាប់រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth ហើយលោកនាយករដ្ឋមន្ត្រី Netanyahu ក៏បានប្រាប់លោកប្រធានាធិបតីអាមេរិក Trump ដែរថា យើងនៅទីនោះ ដើម្បីការពារប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល ។

បើតាម CNA, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ ។

មិនត្រឹមតែប៉ុណ្ណោះ ការសងសឹកនេះ ក៏បានបើកដៃឱ្យអ៊ីស្រាអែលអាចចូលទន្ទ្រានកាន់កាប់តំបន់សន្តិសុខមានប្រវែង ១០គីឡូម៉ែត្រ នៅភាគខាងត្បូងប្រទេសលីបង់ តាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែលផងដែរ ខណៈមន្ត្រីទីក្រុងហ៊្សេរុយសាឡឹមអះអាងថា អ៊ីស្រាអែលនឹងគ្រប់គ្រង ហើយមិនដកទ័ពចេញពីតំបន់នោះឡើយ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា