ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង

ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង

ភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវឱ្យបន្តបម្រើប្រជាពលរដ្ឋដោយ​បេះដូង ផ្សារភ្ជាប់សុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ។

Advertisement

មានប្រសាសន៍ទៅកាន់ក្រុមការងារស្ត្រីខេត្តតាកែវដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់រដ្ឋសភា សម្តេចមហារដ្ឋសភាធិ​ការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវ ដែលសម្រេចលទ្ធផលជា​ទីគាប់ចិត្តនៅក្នុងការបំពេញការងារទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ,ផ្សារភ្ជាប់សុខទុក្ខ​ជាមួយពលរដ្ឋជាប់ជាប្រចាំ ។

សម្តេចប្រធានរដ្ឋសភាបានរំលឹកថា ស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកម៉្លេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជាបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧បច្ចុប្បន្ន។

ដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គម សម្តេចប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រី ខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាព​មនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខ ជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេស បន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា​ក្នុងសមរ​ភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹកជាដើម ។

ចំណុចសំខាន់មួយទៀតដែលសម្ដេចប្រធានរដ្ឋសភាផ្តោតការយកចិត្តទុកដាក់រំលឹកគឺការរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិ​ការទូត និងយោធាគ្រប់រូបភាព តាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូន​ប្រជាជាតិ​យើង។

សូមជម្រាបថា ក្រុមការងារស្ត្រីខេត្តតាកែវកាលពីថ្ងៃពុធទី២៤ មិថុនា បានមកទស្សនកិច្ចស្វែងយល់ពីរដ្ឋសភា។ទស្សនកិច្ចនេះ​ដឹកនាំដោយលោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការជំនាញរដ្ឋសភា៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា