ស្លាប់ជាង៩០០នាក់ហើយ ករណីរញ្ជួយដីនៅវេណេស៊ុយអេឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លាប់ជាង៩០០នាក់ហើយ ករណីរញ្ជួយដីនៅវេណេស៊ុយអេឡា

ស្លាប់ជាង៩០០នាក់ហើយ ករណីរញ្ជួយដីនៅវេណេស៊ុយអេឡា

ការ៉ាកាស ៖ មនុស្សស្លាប់ ដោយសារតែរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនដល់ ចំនួន៩២០នាក់, របួស៣,៣៦០នាក់ និង ជាង៥ម៉ឺននាក់ ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមរបាយការណ៍ របស់រដ្ឋាភិបាល កាលពីថ្ងៃសុក្រ។

Advertisement

គួររម្លឹកថា កាលពីថ្ងៃពុធ តំបន់ឆ្នេរនៃទីក្រុង La Guaira ជិតរដ្ឋធានី Caracas បានកើតមានការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ ដោយបានវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ជាមួយនឹងការរលំបាក់អគារជាច្រើន។

ការកើនឡើននូវចំនួនមនុស្សស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានកើតមាន ចំពេលដែល ប្រជាជននៅរដ្ឋធានី Caracas បានចំអក ដល់មេដឹកនាំបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez អំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់សង្កាត់ ដែលត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលកំហឹងចំពោះកង្វះខាតការឆ្លើយតប បានកើនឡើង។

យ៉ាងណា ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា ក្រុមស្វែងរក និងជួយសង្គ្រោះ មកពី ជិត២០ប្រទេស កំពុងត្រូវបានប្រមូលផ្តុំ ដើម្បីជួយរុករក អ្នកដែលនៅរស់រានមានជីវិត ឬ ជាប់គាំង ក្នុងគំនរអគារ។

ជាការកត់សម្គាល់ កាលពីឆ្នាំ១៩៩៧ វេណេស៊ុយអេឡា ដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ធ្លាប់មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត គឺនៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន២៣៦នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា