UN ជម្លៀសនាវា១១៥គ្រឿង និង នាវិកជាង២ពាន់នាក់ ចេញពីច្រកហ័រមូស ក្នុងពេល៣ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ជម្លៀសនាវា១១៥គ្រឿង និង នាវិកជាង២ពាន់នាក់ ចេញពីច្រកហ័រមូស ក្នុងពេល៣ថ្ងៃ

UN ជម្លៀសនាវា១១៥គ្រឿង និង នាវិកជាង២ពាន់នាក់ ចេញពីច្រកហ័រមូស ក្នុងពេល៣ថ្ងៃ

បរទេស ៖ នាវាចំនួន ១១៥គ្រឿង និង នាវិកនៅលើកប៉ាល់ ចំនួន២,៥០០នាក់ ត្រូវបានជម្លៀសចេញពីច្រកសមុទ្រ ហ័រមូស ក្នុងរយៈពេល៣ថ្ងៃ នេះបើតាមការបញ្ជាក់ របស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

Advertisement

ការប្រកាសនេះ ធ្វើឡើង ចំពេលដែលស្ថាប័នរបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមប្រតិបត្តិការសង្គ្រោះនាវាចេញពីច្រកសមុទ្រ ហ័រមូស ចំពេលដែល អាមេរិក និង អ៊ីរ៉ង់ មានកិច្ចព្រមព្រៀងឈានទៅបញ្ចប់ជម្លោះ ហើយ ភាគីទាំងពីរបានចុះ MOU ១៤ចំណុច រៀងៗខ្លួន រួចរាល់ និង ថែមទាំង បានជួបចរចាគ្នាបន្ថែម នៅប្រទេសស្វីស នាពេលថ្មីៗនេះ ទៀតផង។

លោក Arsenio Dominguez អគ្គលេខាធិការ នៃអង្គការដែនសមុទ្រអន្តរជាតិ ហៅកាត់ IMO របស់ UN បាននិយាយថា «ទាំងនាវា និង មនុស្សលើកប៉ាល់ ទាំងអស់ បានចាកចេញពីច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ កន្លះ»។

លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សនៅតាមសមុទ្រដែលជាប់គាំង បានផ្អាកបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែការវាយប្រហារ លើនាវាមួយគ្រឿង ប៉ុន្តែ បានចាប់ផ្តើមបន្តប្រតិបត្តិការឡើងវិញហើយ។

បើតាម Anadolu, អង្គការដែនសមុទ្រអន្តរជាតិ និង ប្រទេស អូម៉ង់ បានប្រកាសពីផែនការជម្លៀសនាវិក ឲ្យបានជាង១ម៉ឺន១ពាន់នាក់ ដែលជាប់គាំង នៅក្នុងតំបន់នេះ ពោលគឺចំពេលមានភាពតានតឹងកើនឡើង និង ការព្រួយបារម្ភអំពីសន្តិសុខសមុទ្រ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា