អាមេរិកឲ្យសិទ្ធិអ៊ីរ៉ង់បានលុយបង្កក ដូរនឹងការមិនគិតថ្លៃនាវានៅហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកឲ្យសិទ្ធិអ៊ីរ៉ង់បានលុយបង្កក ដូរនឹងការមិនគិតថ្លៃនាវានៅហ័រមូស

អាមេរិកឲ្យសិទ្ធិអ៊ីរ៉ង់បានលុយបង្កក ដូរនឹងការមិនគិតថ្លៃនាវានៅហ័រមូស

បរទេស ៖ សហរដ្ឋអាមេរិកផ្តល់ជូនអ៊ីរ៉ង់ នូវសិទ្ធិទទួលបានមូលនិធិ ដែលត្រូវបានបង្កក ដោះដូរនឹងការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃសុក្រនេះ។

Advertisement

យោងតាមប្រភព, សហរដ្ឋអាមេរិកបានផ្តល់ជូន ដើម្បីដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល ទីក្រុងតេហេរ៉ង់ ឱ្យបោះបង់ចោលផែនការដាក់ថ្លៃសេវា លើកប៉ាល់ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើតាមតាមរបាយការណ៍របស់ The Wall Street Journal ដែលបានដកស្រង់ពីប្រភព។

បើតាមកាសែតនេះ, បេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក គឺលោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner បានពិភាក្សាអំពីវិធីដើម្បីបំបែកភាពជាប់គាំង ក្នុងការចរចា អំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងដូហា កាលពីដើមសប្តាហ៍។

កាសែតនេះ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងតេហេរ៉ង់ គួរតែបោះបង់ចោលការទាមទារដើម្បីគ្រប់គ្រងផ្លូវទឹក និង គិតថ្លៃឆ្លងកាត់ ជាថ្នូរនឹងការចូលទៅកាន់ផ្នែកមួយនៃទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់ខ្លួន មានតម្លៃប្រហែល ១០០ ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធសំណើនេះ ដោយទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈពេលដែលយោធារបស់ខ្លួនក៏បានគំរាមកំហែង ដាក់ចេញវិធានការតឹងរ៉ឹង ប្រឆាំងនឹងនាវា ដែលប្រើប្រាស់ផ្លូវទឹកនេះ គ្មានការយល់ព្រមពីទីក្រុងតេហេរ៉ង់។ នេះបើយោងតាម The Wall Street Journal ដដែល៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា