លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត

លោក ពូទីន បង្កើនអង្គរក្សផ្ទាល់ខ្លួនដល់ជាង ៨០០ នាក់ ការពារគេលួចធ្វើឃាត

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តបង្កើនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ដល់ទៅជាង ៨០០ នាក់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង ជុំវិញការប៉ុនប៉ងធ្វើឃាតមកលើរូបលោក ។

Advertisement

បើតាម Daily Mail, កងកម្លាំងការពារសហព័ន្ធរុស្ស៊ី ហៅកាត់ FSO ដែលជាកងកម្លាំងការពារលោក ពូទីន បានបង្កើនពីចំនួន ៧៨៥ នាក់ ឡើងមកដល់ ៨១២ នាក់ ។

កម្លាំងការពារសហព័ន្ធរុស្ស៊ី FSO មានតួនាទីទទួលខុសត្រូវក្នុងការការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់រុស្ស៊ី ជាមួយនឹងភារកិច្ចស្នូលបំផុត គឺការការពារប្រធានាធិបតី, និងលំនៅដ្ឋានរបស់ប្រធានាធិបតី រហូតដល់ការធានាសុវត្ថិភាពទំនាក់ទំនង របស់រដ្ឋ និង ការអមដំណើរ លោក ពូទីន ក្នុងដំណើរបេសកកម្មផ្លូវការជាដើម ។

ទីភ្នាក់ងារនេះ ក៏ទទួលខុសត្រូវ ក្នុងការការពារសមាជិកគ្រួសារ របស់លោក ពូទីន ផងដែរ ។

ការបង្កើនចំនួនក្រុមអង្គរក្សការពារផ្ទាល់ខ្លួនរបស់លោក ពូទីន កើតមានឡើង អំឡុងពេលដែលសង្គ្រាមអ៊ុយក្រែននៅតែបន្តឡើងកម្តៅ ជាពិសេសនៅក្រោយការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងកៀវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងរបួសជាង ៥០ នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ ។

នេះគឺជាលើកទី ៤ ហើយ ដែលលោក ពូទីន ពង្រឹងកម្លាំងការពារសហព័ន្ធរុស្ស៊ី ហៅកាត់ FSO ចាប់តាំងពីលោកបញ្ជាបើកប្រតិបត្តិការយោធាលុកលុយទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន នៅឆ្នាំ២០២២ ពោលគឺចំពេលដែលការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក មានការកើនឡើង ។

បើតាម Daily Mail ដដែល, ស្ថាប័នការពារសហព័ន្ធរុស្ស៊ីមួយនេះត្រូវបានគេជឿថា មានបុគ្គលិកជាង ៥ ម៉ឺននាក់ ខណៈមុនពេលផ្ទុះសង្គ្រាមលើអ៊ុយក្រែន, ចំនួនមន្ត្រីនៅក្នុងស្ថាប័នការពារប្រធានាធិបតីមួយនេះមិនត្រូវបានផ្លាស់ប្តូរច្រើននោះទេក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ ៕

ប្រភព ៖ dailymail ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា