តួកគី ៖ ពិភពលោក គួររួមគ្នាទប់ស្កាត់រដ្ឋាភិបាល “ញៀនសង្គ្រាម” របស់អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី ៖ ពិភពលោក គួររួមគ្នាទប់ស្កាត់រដ្ឋាភិបាល “ញៀនសង្គ្រាម” របស់អ៊ីស្រាអែល

តួកគី ៖ ពិភពលោក គួររួមគ្នាទប់ស្កាត់រដ្ឋាភិបាល “ញៀនសង្គ្រាម” របស់អ៊ីស្រាអែល

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិមិនត្រូវបណ្តែតបណ្តោយឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែល ”ញៀនសង្គ្រាម” អាចអូសទាញតំបន់ទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងការបង្ហូរឈាមជាថ្មីម្តងទៀតនោះទេ ។

Advertisement

ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ ធ្វើឡើងនៅពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស់ ហ្សារីហ្វ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃ សៅរ៍ ។

បើតាម Anadolu, មេដឹកនាំតួកគីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា វាជារឿងចាំបាច់បំផុត ក្នុងការរារាំងរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដែលកំពុងញៀននឹងការកាប់សម្លាប់ អាចធ្វើឱ្យភូមិសាស្ត្ររបស់យើងលិចលង់ទៅដោយក្លិនរំសេវ និងឈាមសាជាថ្មីម្តងទៀត ។

លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា តួកគីគាំទ្រយ៉ាងពេញទំហឹងរាល់ជំហានទាំងឡាយណា ដែលរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហានានាតាមរយៈមាគ៌ាការទូត ។

លោក អឺដូហ្កាន់ ដែលមានវ័យ៧២ឆ្នាំរូបនេះ បានចោទប្រកាន់ថា អ៊ីស្រាអែលកំពុងផ្សារភ្ជាប់ការរស់រានមានជីវិតខាងនយោបាយរបស់ខ្លួន ទៅនឹងការបន្តជម្លោះនៅក្នុងតំបន់ ដោយមិនព្រមបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា លីបង់ និងស៊ីរីឡើយ ។

យ៉ាងណាមិញ លោក អឺដូហ្កាន់ បានប្តេជ្ញាថា ប្រទេសតួកគីនឹងបន្តធ្វើការងារក្នុងស្មារតីសាមគ្គីភាពជាមួយប្រទេសជាបងប្អូន ជាពិសេសប៉ាគីស្ថាន ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា