អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka

អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ សៅរ៍ បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់យុទ្ធសាស្រ្តនិយាយភូតកុហកពិភពលោក ពាក់ព័ន្ធនឹងការវាយដណ្តើមបានទាំងស្រុងលើទីក្រុងយុទ្ធសាស្រ្ត Kostiantynivka ។

Advertisement

ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធារុស្ស៉ីបានប្រាប់លោកប្រធានាធិបតី ពូទីន ថា កងកម្លាំងរបស់ខ្លួនវាយយកទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែនបានទាំងស្រុងហើយ ។

ក្រុងនេះជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរុស្ស៊ីចង់កាន់កាប់ជាយូរមកហើយ ពីព្រោះវាជាផ្នែកនៃតំបន់ Donbas ដែលទីក្រុងមូស្គូបានប្តេជ្ញាវាយដណ្តើមគ្រប់គ្រងឱ្យបានទាំងស្រុង ហើយវាក៏គោលដៅចម្បងបំផុតមួយ នៃសង្គ្រាមប្រឆាំងអ៊ុយក្រែន ។

យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញសង្គម X ថា ប្រសិនបើទីក្រុងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមែននោះ លោក ពូទីន ប្រាកដជាគ្មានបញ្ហា ក្នុងការមកជួបលោកដោយផ្ទាល់នៅទីនោះ ដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមឡើយ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ថា បើតាមតថភាពជាក់ស្តែង គឺ លោកមិនហ៊ានឆ្លងកាត់ខ្សែត្រៀមជួរមុខឡើយ ពោលគឺការពិតខុសស្រឡះពីអ្វីដែលលោក ពូទីន បានលើកឡើង ។

ជាមួយគ្នា លោក ហ្សេឡេនស្គី បានចោទប្រកាន់លោក ពូទីន ថា បានជ្រើសរើសយកការនិយាយភូតកុហកពិភពលោក ជុំវិញស្ថានភាពពិតប្រាកដនៅសមរភូមិជួរមុខ ។

ទន្ទឹមគ្នា អ្នកនាំពាក្យអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានទទួលស្គាល់ថា រុស្ស៊ីពិតជាបានព្យាយាមវាយប្រហារចំនួន ១១លើក ដើម្បីដណ្តើមយកទីក្រុងមួយនេះ ប៉ុន្តែត្រូវបានបរាជ័យ ខណៈបច្ចុប្បន្ន ទីក្រុងនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងអ៊ុយក្រែន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា