រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ បានថ្លែងថា ច្រកសមុទ្រ Hormuz បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល សម្រាប់អ៊ីរ៉ង់ ដែលអាចប្រៀបធៀបទៅនឹងអាវុធនុយក្លេអ៊ែរ ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍ ។
 
ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក មេដវ៉េដេវ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ ។
 
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សមត្ថភាពអ៊ីរ៉ង់ ក្នុងការបិទ ឬរឹតបន្តឹងការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz បានបង្ហាញពីកម្លាំងយុទ្ធសាស្ត្រដ៏ធំធេង ដែលអាចបង្ខំឱ្យពិភពលោកទទួលយកលក្ខខណ្ឌរបស់ពួកគេ ។

Advertisement

ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។
 
ក្រៅពីច្រកសមុទ្រ Hormuz លោក មេដវ៉េដេវ បាននិយាយថា អ៊ីរ៉ង់នៅមានអាវុធនុយក្លេអ៊ែរមួយទៀតនៅក្នុងដៃ នោះគឺច្រកសមុទ្រ Bab el-Mandeb ដែលអាចប្រើប្រាស់ ដើម្បីបិទខ្ទប់ការដឹកជញ្ជូនប្រេង និងទំនិញទាំងស្រុង ក្នុងករណីជម្លោះក្នុងតំបន់រីករាលដាល ។
 
ពាក់ព័ន្ធនឹងអនុស្សរណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លោក មេដវ៉េដេវ បានលើកឡើងថា ការចរចា គឺជារឿងប្រសើរជាងការបង្កជម្លោះ ប៉ុន្តែលោកបានព្រមានថា ការឈានទៅដល់កិច្ចព្រមព្រៀងចុងក្រោយ អាចនឹងមានភាពស្មុគស្មាញ និងលំបាកខ្លាំងបំផុត ជាពិសេសជុំវិញបញ្ហាដកទណ្ឌកម្ម និងការផ្តល់មូលនិធិស្តារប្រទេសអ៊ីរ៉ង់ឡើងវិញ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា