ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី

ដាម៉ាស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី។ លោក Macron គឺជាប្រមុខរដ្ឋអឺរ៉ុបខាងលិច ដំបូងគេ ដែលធ្វើទស្សនកិច្ច នៅទីនោះ ពោលគឺចាប់តាំងពីអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីឡើងកាន់អំណាច។

Advertisement

លោក Macron ប្រកាសនៅលើបណ្តាញសង្គម X ថា «ខ្ញុំបានមក ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជនស៊ីរី។ ចំពោះប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព រួបរួមគ្នាក្នុងភាពចម្រុះ និងសន្តិភាព ជាមួយប្រទេសជិតខាងរបស់ខ្លួន»។

ប្រធានាធិបតីបារាំងចុងក្រោយ ដែលបានទៅទស្សនកិច្ច នៅប្រទេសនេះ គឺលោក Nicolas Sarkozy ក្នុងឆ្នាំ២០០៩ ពោលគឺមុនពេលមានជម្លោះផ្ទៃក្នុង ដែលបានសម្លាប់មនុស្ស ជាងកន្លះលាននាក់ និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង ឧស្សាហកម្មរបស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានពិពណ៌នា ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះថា ជាជំហានដ៏សំខាន់មួយ នៅក្នុងដំណើរការ នៃការស្តារវត្តមានអន្តរជាតិ នៅស៊ីរីឡើងវិញ។

យ៉ាងណា កាលពីសប្តាហ៍មុន មានការបំផ្ទុះគ្រាប់បែកដ៏សាហាវមួយ នៅហាងកាហ្វេមួយកន្លែង នៅក្នុងរដ្ឋធានីដាម៉ាស ខណៈដែលវាគឺជាបញ្ហាប្រឈមសន្តិសុខចុងក្រោយបង្អស់ សម្រាប់អាជ្ញាធរឥស្លាមថ្មី ដែលកំពុងព្យាយាមបង្រួបបង្រួមប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិល ជាង១៣ឆ្នាំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា