អ៊ុយក្រែន ចង់បង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចង់បង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយ រុស្ស៊ី

អ៊ុយក្រែន ចង់បង្កើតបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយ រុស្ស៊ី

កៀវ ៖ ប្រមុខការទូតកំពូលនៃប្រទេសអ៊ុយក្រែនប្រកាសថា ទីក្រុងកៀវត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនឹងមិនអាចទៅរួចឡើយ ប្រសិនបើគ្មានការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការសន្តិភាព ។

ថ្លែងក្នុងកិច្ចពិភាក្សាមួយនៅក្រៅជំនួបកំពូលអង្គការណាតូ កាលពីថ្ងៃ អង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា យើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ។ យើងនឹងមិនរារាំងផ្លូវសន្តិភាពឡើយ… យើងចង់បានសន្តិភាព ហើយយើងមានសំណើជាក់ស្តែង ដើម្បីសម្រេចវា ។

ប៉ុន្តែលោក Sybiha បានអះអាងច្បាស់ៗថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនាពេលអនាគត គូរតែរួមបញ្ចូលនូវការធានាសន្តិសុខទ្វេភាគី ដែលមានលក្ខណៈស្របច្បាប់ពីសំណាក់សហរដ្ឋអាមេរិក ។

ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើសន្តិភាពត្រូវបានរំលោភបំពានម្តងទៀត អ៊ុយក្រែននឹងត្រូវការការគាំទ្រផ្នែកយោធានៅលើសមរភូមិផ្ទាល់ វឌ្ឍនភាពឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុប និងកងទ័ពដ៏រឹងមាំជាងមុន ដែលអាចរារាំងការឈ្លានពានណាមួយនាពេលអនាគត ។

គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីឆ្នាំ២០២២ ។

Advertisement

អំពើហិង្សាប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា