អាមេរិកដកអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់វិញ បន្ទាប់ពីការវាយប្រហារនៅហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកដកអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់វិញ បន្ទាប់ពីការវាយប្រហារនៅហ័រមូស

អាមេរិកដកអាជ្ញាប័ណ្ណលក់ប្រេងអ៊ីរ៉ង់វិញ បន្ទាប់ពីការវាយប្រហារនៅហ័រមូស

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសពីការដកហូតអាជ្ញាប័ណ្ណ «អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់» វិញ បន្ទាប់ពីការវាយប្រហារ នៅច្រកសមុទ្រ ហ័រមូស។

Advertisement

ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកបានដកហូតអាជ្ញាប័ណ្ណ ដែលធ្លាប់អនុញ្ញាតឱ្យលក់ប្រេងអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ពោលគឺបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ថ្មីៗនេះ នៅជិតច្រកសមុទ្រហ័រមូស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបញ្ជាក់ថា «ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស OFAC របស់ក្រសួងរតនាគារ កំពុងដកហូតអាជ្ញាប័ណ្ណទូទៅ ដែលធ្លាប់អនុញ្ញាតឱ្យផលិត, ដឹកជញ្ជូន និង លក់ប្រេងអ៊ីរ៉ង់»។

បើតាម Anadolu, ការដកហូតនេះ បានកើតមានឡើង បន្ទាប់ពីនាវាពាណិជ្ជកម្ម ចំនួនបីគ្រឿង ត្រូវបានវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដោយមីស៊ីលអ៊ីរ៉ង់ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ជិតច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ មិនមានអ្នកស្លាប់ និង របួសនោះទេ។

យ៉ាងណាមិញ កងកម្លាំងអាមេរិក បានប្រកាសពីការវាយប្រហារអ៊ីរ៉ង់ សងសឹកវិញហើយដែរ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា