អ៊ុយក្រែន អស់អាវុធបាញ់ទម្លាក់មីស៊ីល រុស្ស៊ី, លោក Zelensky អង្វរសុំសំណាញ់មេឃ Patriot បន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន អស់អាវុធបាញ់ទម្លាក់មីស៊ីល រុស្ស៊ី, លោក Zelensky អង្វរសុំសំណាញ់មេឃ Patriot បន្ទាន់

អ៊ុយក្រែន អស់អាវុធបាញ់ទម្លាក់មីស៊ីល រុស្ស៊ី, លោក Zelensky អង្វរសុំសំណាញ់មេឃ Patriot បន្ទាន់

កៀវ ៖ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានប្រកាសទទួលស្គាល់អស់អាវុធបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ក្រោយពេលដែលមីស៊ីលរុស្ស៊ីហោះចូលទឹកដីរបស់ខ្លួន ដោយគ្មានប្រព័ន្ធខែលការពារដែនអាកាសណាមយយអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីសូម្បីតែមួយគ្រាប់ ។

Advertisement

ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារពេញមួយយប់ ជាមួយនឹងមីស៊ីលផ្លោងចំនួន៩ គ្រាប់, មីស៊ីលប្រឆាំងរ៉ាដាចំនួន ២ គ្រាប់ និងការវាយប្រហារដោយយន្តហោះដ្រូនចំនួន ១៧៩ គ្រឿង ។

បើតាម CNN, នេះគឺជាលើកទីពីរហើយ ក្នុងសប្តាហ៍នេះ ដែលគ្មានមីស៊ីលផ្លោងរុស្ស៊ីគ្រាប់ណាមួយ ត្រូវបានអ៊ុយក្រែន ស្ទាក់ចាប់ និង បាញ់ទម្លាក់បាន ។

ជាក់ស្តែង កាលពីដើមសប្តាហ៍នេះ មនុស្ស ចំនួន ១៩នាក់បានស្លាប់ នៅក្នុងរដ្ឋធានីកៀវ អំឡុងការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោងនេះដូចគ្នា ។

ដោយសារតែស្ថានការណ៍បែបនេះនាំឲ្យលោកប្រធានាធិបតី Volodymyr Zelensky បន្តជំរុញដោយទទូច ឱ្យបណ្តាសម្ព័ន្ធមិត្ត មេត្តារូតរះផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់ Patriot ដល់ទីក្រុងកៀវ ជាបន្ទាន់ ។

លោក Zelensky និយាយថា អ៊ុយក្រែនបាននិងកំពុងតស៊ូទប់ទល់ នឹងការវាយប្រហារតាមអាកាសដ៏សាហាវរបស់រុស្ស៊ី ដោយសារតែកង្វះខាតប្រព័ន្ធមីស៊ីល Patriot យ៉ាងធ្ងន់ធ្ងរនេះឯង ។

ជាការឆ្លើយតប អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និយាយថា ស្មារតីកិច្ចប្រជុំកំពូលទំនងជានឹងប្តេជ្ញាចិត្តជាច្រើនឆ្នាំបន្ថែមទៀត ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដោយលោកអះអាងថា ការជួយដល់ទីក្រុងកៀវ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។

យ៉ាងណា កាលពីសប្តាហ៍មុន លោក Zelensky បានត្អូញត្អែរថា សម្ព័ន្ធមិត្តមិនបានបំពេញតាមការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្គត់ផ្គង់គ្រាប់រំសេវប្រឆាំងមីស៊ីល ដែលបានសន្យានោះទេ។

រីឯ សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តផ្គត់ផ្គង់ប្រព័ន្ធស្ទាក់ចាប់ Patriot ដល់អ៊ុយក្រែនពិបាកនឹងកើតឡើងស្រួលៗ ដោយសារតែសភាអាមេរិក កាលពីខែមុន បានបញ្ជាឱ្យមន្ទីរបញ្ចកោណពន្យល់ ពីរបៀបដែលត្រូវបង្កើនលំហូរប្រព័ន្ធស្ទាក់ចាប់ Patriot PAC-3 ទៅកាន់ប្រទេសដែលហែកហួរព្រោះសង្គ្រាម ជាង ៤ ឆ្នាំ មួយនេះ៕

ប្រភព ៖ CNN, Yahoo, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា