បារាំង បន្ទោស អ៊ីរ៉ង់ ថាជាមេភ្លើងនាំឲ្យ អាមេរិក បើកការវាយប្រហារមកលើខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង បន្ទោស អ៊ីរ៉ង់ ថាជាមេភ្លើងនាំឲ្យ អាមេរិក បើកការវាយប្រហារមកលើខ្លួនឯង

បារាំង បន្ទោស អ៊ីរ៉ង់ ថាជាមេភ្លើងនាំឲ្យ អាមេរិក បើកការវាយប្រហារមកលើខ្លួនឯង

ប៉ារីស ៖ អ៊ីរ៉ង់ខ្លួនឯងនេះហើយដែលជាមេភ្លើងនាំឲ្យអាមេរិកបើកការវាយប្រហារជាថ្មីមកលើទីក្រុងតេហេរ៉ង់ ដោយសារតែអ៊ីរ៉ង់បានរំលោភ លើកិច្ចព្រមព្រៀង បទឈប់បាញ់ ។ នេះបើតាមការអះអាងរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ។

Advertisement

ថ្លែងប្រាប់ទូរទស្សន៍ TF1 កាលពីថ្ងៃពុធ, លោក Barrot និយាយថា ដើមហេតុ គឺមកពី អ៊ីរ៉ង់ ដែល បានកំណត់គោលដៅ វាយប្រហារលើនាវា ដែលធ្វើដំណើរ ក្នុងដែនទឹកអូម៉ង់ ដោយបានរំលោភ លើការប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជា បំពានច្បាប់អន្តរជាតិ» ។

ទន្ទឹមនឹងការស្ដីបន្ទោស រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះក៏អំពាវនាវឱ្យកងកម្លាំងនៃគូជម្លោះរបស់ប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់ឡើងវិញផងដែរ ។

លោក Barrot និយាយថា ការប្រយុទ្ធគ្នាបែបនេះ ត្រូវតែបញ្ឈប់ ជាដាច់ខាត ដើម្បីឱ្យការចរចាក្រោមលក្ខខណ្ឌល្អបំផុត អាចបន្តធ្វើទៅបាន ។

បើតាម straitstimes , សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នា ទៅវិញទៅមក ពីរថ្ងៃ ជាប់ៗគ្នា គឺថ្ងៃទី៧ និង ទី៨ ខែកក្កដា ដោយមានទាំងការប្រយុទ្ធគ្នា នៅចំណុចច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ផងដែរ ។

កងកម្លាំងអាមេរិកនិយាយថា ការវាយប្រហារចុងក្រោយរបស់ពួកគេ លើអ៊ីរ៉ង់ គឺមានគោលបំណងទប់ស្កាត់ការគំរាមកំហែង ដល់សេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយលើកឡើង ពីការវាយប្រហារថ្មីៗ ប្រឆាំងនឹងការដឹកជញ្ជូន តាមផ្លូវទឹក។

យ៉ាងណាមិញ កងកម្លាំងរបស់អ៊ីរ៉ង់ក៏បានបើកការវាយប្រហារសងសឹកយ៉ាងចាស់ដៃទៅវិញ ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសគុយវ៉ែត និងបារ៉ែនផងដែរ ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា