អាមេរិក ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាវិញ ខណៈ អ៊ីស្រាអែល រង់ចាំតែវាយ អ៊ីរ៉ង់ ម្តងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាវិញ ខណៈ អ៊ីស្រាអែល រង់ចាំតែវាយ អ៊ីរ៉ង់ ម្តងទៀត

អាមេរិក ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាវិញ ខណៈ អ៊ីស្រាអែល រង់ចាំតែវាយ អ៊ីរ៉ង់ ម្តងទៀត

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានចាប់ផ្តើមបញ្ជូនយន្តហោះចាក់សាំងលើអាកាសត្រឡប់ទៅកាន់មូលដ្ឋានទ័ពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាឡើងវិញ ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែពុះកញ្ជ្រោលសាជាថ្មី ។

Advertisement

បើតាម Anadolu, ការបញ្ជូនយន្តហោះចាក់សាំងលើអាកាសទៅមជ្ឈិមបូព៌ាឡើងវិញនេះកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រកាសថា អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដែលបានចុះហត្ថលេខាកាលពីខែមុន ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះ គឺត្រូវបាន “បញ្ចប់” ហើយ ។

សកម្មភាពនេះត្រូវបានគេមើលឃើញថា ក៏ទំនងជាការផ្ដល់ភ្លើងបៃតងទៅដល់កងកម្លាំងអ៊ីស្រាអែលដើម្បីបើកការវាយប្រហារជាថ្មីទៅលើអ៊ីរ៉ង់ផងដែរ ។

មន្ត្រីអ៊ីស្រាអែលនិយាយថា ឱ្យតែសហរដ្ឋអាមេរិកបើកដៃ, កងទ័ពអ៊ីស្រាអែលនឹងបន្តការវាយប្រហារឡើងវិញ ដើម្បីកម្ទេចគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ភ្លាមៗ ។

យន្តហោះចាក់សាំងលើអាកាស ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការបង្កើនចម្ងាយហោះហើរ និងពេលវេលាប្រតិបត្តិការរបស់យន្តហោះចម្បាំងអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅលើសកលលោក ។

តួយ៉ាង អំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យន្តហោះចាក់សាំងលើអាកាស បានដើរតួនាទីយ៉ាងសំខាន់បំផុត ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ “Epic Fury” ។

យោងតាមសារព័ត៌មាន Yeni Safak របស់តួកគី, នៅពេលនោះ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចាក់សាំងលើអាកាសដល់ទៅ ១៦០ គ្រឿង ក្នុងគោលបំណងគាំទ្រដល់យុទ្ធនាការវាយប្រហារផ្លូវអាកាសរបស់កងយន្តហោះចម្បាំង ដើម្បីហែកមេឃវាយលុកអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu, Yeni Safak និង The Hill ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា