អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងរៀបចំផែនការថ្មី ធ្វើឃាតលោក ដូណាល់ ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងរៀបចំផែនការថ្មី ធ្វើឃាតលោក ដូណាល់ ត្រាំ

អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងរៀបចំផែនការថ្មី ធ្វើឃាតលោក ដូណាល់ ត្រាំ

ហ្ស៊េរុយសាឡឹម ៖ អ៊ីស្រាអែលបានចែករំលែករបាយការណ៍សម្ងាត់មួយ ដោយព្រមានដល់សហរដ្ឋអាមេរិកថា អ៊ីរ៉ង់ទើបតែបានរៀបចំផែនការថ្មីមួយ ដើម្បីលួចធ្វើឃាតលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះបើតាម CNN ចេញផ្សាយនៅថ្ងៃ សុក្រ ដោយយោងតាមប្រភពចំនួនពីរ ។

Advertisement

ការព្រមាននេះ ប្រៀបដូចការចាក់សាំងថែមលើភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលចាប់ផ្តើមឆាបឆេះកាន់តែក្តៅគគុកឡើងវិញ ក្រោយភាគីជម្លោះទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក និងនៅពេលដែលកិច្ចព្រមព្រៀងឈប់បាញ់កំពុងស្ថិតក្នុងភាពរង្គោះរង្គើ ។

អ្វីដែលគួរឱ្យកត់សម្គាល់ ព័ត៌មាននេះ កើតឡើងចំពេលដែលអ៊ីរ៉ង់កំពុងរៀបចំពិធីបុណ្យសពអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវអាមេរិក និងអ៊ីស្រាអែលធ្វើឃាត ពេលសង្គ្រាមផ្ទុះឡើងដំបូងក្នុងឆ្នាំនេះ ។

ទន្ទឹមគ្នា ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ដែលបានចូលរួមពិធីកាន់ទុក្ខនោះ បានលើកបដា និងទាមទារឲ្យមានការសងសឹក ហើយថែមទាំងស្រែកខ្លាំងៗថា សម្លាប់លោក ត្រាំ ចោលទៅ ។

យោងតាម CNN, លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ ពុធ ថា ពួកគេ (អ៊ីរ៉ង់) ចង់កម្ចាត់មេដឹកនាំអាមេរិក ដែលនោះគឺជារូបលោក និងថា លោកទើបតែបានដឹងពីបញ្ជីថ្មីមួយ ដែលចាត់ថ្នាក់រូបលោក ជាគោលដៅធ្វើឃាតលំដាប់កំពូលរបស់អ៊ីរ៉ង់ ។

មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា យើងត្រូវតែបោសសម្អាតជំងឺមហារីកនោះចោល ។ តើអ្នកដឹងទេ ថាត្រូវធ្វើដូចម្តេច? អ្នកត្រូវតែកាត់ផ្តាច់ជំងឺមហារីកនោះចេញឱ្យបានឆាប់ ។ ហើយនោះគឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ។

យ៉ាងណាមិញ មន្ត្រីអាមេរិកផ្សេងទៀតបានលើកឡើងថា របាយការណ៍សម្ងាត់របស់អ៊ីស្រាអែលនេះ អាចជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីជះឥទ្ធិពលលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងពេលដែលលោកកំពុងពិចារណាថាតើត្រូវបង្កើនសកម្មភាពយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដែរឬទេ ។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានសន្យាជាច្រើនឆ្នាំមកហើយ ថានឹងសងសឹកលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការបញ្ជាឱ្យយោធាអាមេរិកសម្លាប់អតីតមេបញ្ជាការអ៊ីរ៉ង់ លោក Qassem Soleimani កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចាប់តាំងពីអាណត្តិដំបូងរបស់លោកមកម្ល៉េះ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា