លោក ត្រាំ ថា ព្រមបន្តចរចាជាមួយអ៊ីរ៉ង់ តែបញ្ជាក់ថា បទឈប់បាញ់ពិតជាបញ្ចប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ព្រមបន្តចរចាជាមួយអ៊ីរ៉ង់ តែបញ្ជាក់ថា បទឈប់បាញ់ពិតជាបញ្ចប់

លោក ត្រាំ ថា ព្រមបន្តចរចាជាមួយអ៊ីរ៉ង់ តែបញ្ជាក់ថា បទឈប់បាញ់ពិតជាបញ្ចប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃសុក្រថា លោកយល់ព្រមចរចាជាមួយអ៊ីរ៉ង់បន្ថែមទៀត ប៉ុន្តែ លោកទទូចថា បទឈប់បាញ់ គឺពិតជាបានបញ្ចប់ហើយ។

Advertisement

ការអះអាងនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា គណៈប្រតិភូមួយក្រុមមកពីប្រទេសសម្របសម្រួលកាតា បានទៅដល់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីភាគីគូជម្លោះទាំងពីរ បានផ្លាស់ប្តូរការវាយប្រហារគ្នាម្តងទៀត នៅសប្តាហ៍នេះ។

លោក Trump បានបង្ហោះ នៅលើវេទិកា Truth Social របស់លោកថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្នើសុំឱ្យយើងបន្តការចរចា…យើងក៏បានយល់ព្រមធ្វើដូច្នេះ ប៉ុន្តែ សហរដ្ឋអាមេរិកបានបញ្ជាក់ទៅកាន់ពួកគេ ដោយមិនមានភាពមិនប្រាកដប្រជាថា បទឈប់បាញ់បានបញ្ចប់ហើយ»។

កាលពីដើមសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូល NATO, លោក Trump បានប្រកាសពីបទឈប់បាញ់ដែលឈានដល់ទីបញ្ចប់ ដោយនិយាយអំពីទីក្រុងតេហេរ៉ង់ថា «វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលា ក្នុងការចរចាដោះស្រាយបញ្ហា ជាមួយពួកគេ»។

បើតាម CNA, គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយផ្ទាល់មួយជុំ នៅប្រទេសស្វីស ចាប់តាំងពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារបស់ពួកគេ ក៏ដូចជា ការចរចាដោយប្រយោល នៅប្រទេសកាតា ប៉ុន្តែ មិនមានសញ្ញានៃវឌ្ឍនភាពការទូត ចាប់តាំងពីពេលនោះមក។

ត្រឹមតែជាងបីសប្តាហ៍ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលមានគោលបំណងប្រែក្លាយបទឈប់បាញ់ រយៈពេលជាច្រើនខែ ទៅជាសន្តិភាពយូរអង្វែង, ការបាញ់ប្រហាររយៈពេលពីរថ្ងៃ នៅសប្តាហ៍នេះ បានគំរាមកំហែងដល់ការវិលត្រឡប់ទៅរកសង្គ្រាម ក្នុងតំបន់ពេញលេញវិញ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា