អ៊ុយក្រែន ចង់ចាប់ដៃ ជប៉ុន ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈអ្នកជំនាញថា ២ ឆ្នាំទើបផលិតបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចង់ចាប់ដៃ ជប៉ុន ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈអ្នកជំនាញថា ២ ឆ្នាំទើបផលិតបាន

អ៊ុយក្រែន ចង់ចាប់ដៃ ជប៉ុន ផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈអ្នកជំនាញថា ២ ឆ្នាំទើបផលិតបាន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញបំណងចាប់ដៃគូសហការជាមួយក្រុមហ៊ុនជប៉ុនដើម្បីប្រកៀកស្មារគ្នាផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ។

Advertisement

បើតាម NHK, ក្រុមហ៊ុនជប៉ុននោះ ទំនងជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Mitsubishi Heavy Industries ។

បំណងរបស់លោក Zelensky ត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្រាប់ថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែនឱ្យផលិតមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

លោក Valerii Romanenko អ្នកជំនាញយោធានិយាយថា អ៊ុយក្រែនត្រូវការពេលប្រហែល ២ ឆ្នាំ ទើបអាចចាប់ផ្តើមផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក ។

លោក Romanenko ពន្យល់ថា សូម្បីតែជប៉ុន និងអាល្លឺម៉ង់ ដែលជាប្រទេសដ៏ជឿនលឿនបំផុត បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិករួច ក៏ត្រូវរង់ចាំរយៈពេលពីមួយឆ្នាំកន្លះ ទៅពីរឆ្នាំដែរ ទើបអាចចាប់ផ្តើមមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាសបាន ។

ទន្ទឹមគ្នានេះ លោក Romanenko ក៏ព្រមានដែរថា ទ្វីបអឺរ៉ុប នឹងត្រូវប្រឈមមុខនូវគ្រោះថ្នាក់ផងដែរ ប្រសិនបើអ៊ុយក្រែនត្រូវដួលរលំ ឬមិនអាចផលិតអាវុធបានគ្រប់គ្រាន់សម្រាប់ការពារខ្លួន ។

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តផ្តល់ជំនួយថែមទៀតពីសំណាក់បណ្តាប្រទេសអឺរ៉ុបទៅឲ្យអ៊ុយក្រែនផងដែរ ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា