អ៊ីរ៉ង់ ចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” អាចគំរាម អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” អាចគំរាម អាមេរិក

អ៊ីរ៉ង់ ចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” អាចគំរាម អាមេរិក

អ៊ីរ៉ង់បានចាត់ទុកច្រកសមុទ្រ ហ័រមូស ជា “អាវុធមាស” ដ៏មានតម្លៃបំផុត ពោលគឺសំខាន់ជាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទៅទៀត ហើយប្តេជ្ញាការពារសិទ្ធិគ្រប់គ្រងទាំងស្រុង លើផ្លូវទឹកយុទ្ធសាស្រ្តរបស់ពិភពលោកមួយនេះ ទោះបីត្រូវប្រឈមមុខនឹងការបង្កាត់ភ្លើងសង្រ្គាមសារជាថ្មីជាមួយសហរដ្ឋអាមេរិកក៏ដោយ ។

Advertisement

“អាវុធមាស” នេះ មានភាពសំខាន់ជាពិសេស សម្រាប់យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ រហូតដល់ថ្នាក់នាវាទាំងឡាយណា ដែលហ៊ានឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់ នឹងរងការបាញ់ប្រហារនៅសប្តាហ៍នេះ ។

ការវាយប្រហារនោះ បានក្លាយជាដើមចងដុតបញ្ឆេះភ្លើងជម្លោះសារជាថ្មីជាមួយសហរដ្ឋអាមេរិក ហើយការប៉ះទង្គិចគ្នាចុងក្រោយនេះ ក៏កំពុងតែគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នកាលពីខែមុនផងដែរ ។

ជាមួយគ្នានេះ មេដឹកនាំអ៊ីរ៉ង់ ដែលធ្លាប់តែស្ទាក់ស្ទើររាប់ឆ្នាំ ក្នុងការបិទផ្លូវផ្គត់ផ្គង់ថាមពលសកលចំនួនមួយភាគប្រាំ ដែលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នោះ ពេលនេះបែរជាមើលឃើញថា វាគឺជាសន្លឹកបៀដ៏មានឥទ្ធិពលបំផុតរបស់ពួកគេនៅក្នុងជម្លោះជាមួយលោកខាងលិច និងជាហេតុផលដែលសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាម ។

ការផ្លាស់ប្តូរទស្សនៈរបស់មេដឹកនាំអ៊ីរ៉ង់ ក្នុងការទាញយកផលប្រយោជន៍ពីច្រកសមុទ្រ ហ័រមូស កើតឡើងក្រោយកើនឡើងភាពមិនទុកចិត្តគ្នាយ៉ាងខ្លាំង ចំពោះអាមេរិក ជាពិសេសបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៨ និងការបើកយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ។

បើតាម New York Post, កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន មានការចែងថា អ៊ីរ៉ង់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាសុវត្ថិភាពដល់នាវាពាណិជ្ជកម្ម ដោយមិនប្រមូលកម្រៃក្នុងរយៈពេល៦០ថ្ងៃ ។

ប៉ុន្តែខាងអ៊ីរ៉ង់បានមើលឃើញថា អាមេរិកបានទទួលស្គាល់សិទ្ធិគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់ លើច្រកសមុទ្រនេះដោយប្រយោល បើទោះបីជាទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ បដិសេធការលើកឡើងបែបនេះក៏ដោយ ។

ម្យ៉ាងវិញទៀត អ៊ីរ៉ង់ជឿជាក់ថា អាមេរិកបានទទួលស្គាល់សិទ្ធិរបស់ខ្លួន ក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូមរួចទៅហើយ ដូច្នេះកម្មវិធីនុយក្លេអ៊ែរលែងជាបញ្ហាចោតទៀតហើយ ។

ផ្ទុយទៅវិញ បញ្ហាច្រកសមុទ្រ ហ័រមូស បានក្លាយជាខែលការពារខ្លួនដ៏រឹងមាំ ព្រោះមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់យល់ថា ប្រសិនបើពួកគេថយក្រោយ ឬបោះបង់សិទ្ធិគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្រ្តនេះ វានឹងមិនខុសពីការសុំចុះចាញ់នោះទេ ។

ជាងនេះទៅទៀត អាមេរិកក៏នឹងចាត់វិធានការបន្តបង្កើនសម្ពាធលើវិស័យផ្សេងៗទៀត រួមទាំងកម្មវិធីនុយក្លេអ៊ែរ និងឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់មិនខាន ។

មូលហេតុទាំងអស់នោះហើយ ទើបសព្វថ្ងៃ សាធារណៈរដ្ឋឥស្លាមមួយនេះ បានប្តេជ្ញាចិត្តយ៉ាងដាច់អហង្ការថា នឹងមិនចរចាលើបញ្ហានុយក្លេអ៊ែរឡើយ លុះត្រាតែអាមេរិក ព្រមទទួលស្គាល់សិទ្ធិគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ ហ័រមូស របស់អ៊ីរ៉ង់ជាមុនសិន ៕

ប្រភព ៖ New York Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា