ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា

ស្លាប់លើស ៤,៣០០នាក់ហើយ ករណីរញ្ជួយដីវេណេស៊ុយអេឡា

ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនលើសពី ចំនួន៤៣០០នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍។

Advertisement

ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដី ពីរលើក ដ៏សាហាវ នៅវេណេស៊ុយអេឡា កាលពីខែមុន បានមានលើសពីចំនួន ៤៣០០នាក់ នេះបើយោងតាមអ្នកតាក់តែងច្បាប់កំពូលម្នាក់ បាននិយាយ នៅថ្ងៃទី១១ ខែកក្កដា។

លោក Jorge Rodriguez ប្រធានរដ្ឋសភា បានដាក់ចំនួនអ្នកស្លាប់ កើនដល់ ៤៣៣៣ នាក់ ពោលគឺបានកើនឡើងពី ចំនួន៤១១៨នាក់ កាលពីថ្ងៃសុក្រ។

គួររម្លឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា, គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡា ផ្ទួនៗ។

ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយ ការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត នៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន ២៣៦នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា