កូរ៉េខាងជើង ប្រកាសចម្រាញ់អ៊ុយរ៉ាញ៉ូមថែមទៀត ដើម្បីផលិតមីស៊ីលកាន់តែច្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ប្រកាសចម្រាញ់អ៊ុយរ៉ាញ៉ូមថែមទៀត ដើម្បីផលិតមីស៊ីលកាន់តែច្រើន

កូរ៉េខាងជើង ប្រកាសចម្រាញ់អ៊ុយរ៉ាញ៉ូមថែមទៀត ដើម្បីផលិតមីស៊ីលកាន់តែច្រើន

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង ដែលក្តាប់ជាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានប្រកាសបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យស្ទុះឡើងទ្វេដង ហើយគ្រោងនឹងពង្រីកការផលិតមីស៊ីលឱ្យបានច្រើនជាង ២.៥ ដង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

Advertisement

ផែនការប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ក្នុងគោលបំណងពង្រឹងកងកម្លាំងនុយក្លេអ៊ែរ ដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាសត្រូវលេខ ១ របស់ខ្លួន ។

បើតាមគេហទំព័រ 38 North, ប្រទេសកូរ៉េខាងជើងបានបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទ្វេដងសម្រាប់ផលិតអាវុធថ្មីៗ កាលពីចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

ប្រភពដដែលបញ្ជាក់ថា កូរ៉េខាងជើងអាចនឹងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ២៣០ គីឡូក្រាមក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

តួលេខនេះ តំណាងឱ្យការកើនឡើងដល់ទៅជាង ៥០ ភាគរយ បើធៀបនឹងពីមុន ខណៈបើផ្អែកតាមគោលការណ៍ណែនាំរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA, ចំនួននេះអាចយកទៅផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានពី ៤ ទៅ ៨ គ្រាប់ ។

បើតាម DW, កូរ៉េខាងជើងទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដំឡើងរួចរាល់ជាស្រេចប្រហែល ៥០ គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ។

ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានស្តុកទុកនូវសមាសធាតុហ្វីស៊ីល ដែលជាវត្ថុធាតុដើមផលិតអាវុធនុយក្លេអ៊ែរ ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់បរមាណូចន្លោះពី ៧០ ដល់ ៩០ គ្រាប់ថែមទៀតផងដែរ ៕

ប្រភព ៖ 38 North និង DW ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា