អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

អាមេរិក វាយប្រហារព្រលានយន្តហោះ ស្ពាន និងស្ថានីយ៍រថភ្លើង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កងកម្លាំងអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាស្ទើរពេញមួយយប់ ដោយបានកម្ទេចព្រលានយន្តហោះមួយកន្លែងស្ថានីយ៍រថភ្លើងមួយនៅទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់ ជិតច្រកសមុទ្រ Hormuz ។

Advertisement

បើតាមទូរទស្សន៍រដ្ឋ IRIB ចេញផ្សាយក្នុងថ្ងៃ សុក្រនេះ, សំឡេងផ្ទុះចំនួនបីលើក ត្រូវបានបន្លឺឡើងនៅជុំវិញព្រលានយន្តហោះ ហើយគ្រាប់ផ្លោងរបស់អាមេរិកមួយគ្រាប់ បានវាយប្រហារចំអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍ ។

ប៉ុន្មាននាទីក្រោយមក ស្ថានីយ៍រថភ្លើង Bandar Abbas ក៏ត្រូវបានអាមេរិកវាយលុកផងដែរ ។ បើតាមរបាយការណ៍ មានជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ ។

ទីក្រុង Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ ហើយក៏ជាមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅជិតច្រកសមុទ្រ Hormuz ។

បន្ថែមលើនេះ អាមេរិកក៏បានវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកលើស្ពានពីរកន្លែង នៅខេត្ត Hormozgan បណ្តាលឲ្យមនុស្ស ២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ។

យោធាអាមេរិកនិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅយប់ទី៦ លើអ៊ីរ៉ង់កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត ។ ជាការឆ្លើយតប អ៊ីរ៉ង់នៅតែបន្តវាយប្រហារដាក់គោលដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ។

បើតាម CNA, អាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ដែលនេះសបញ្ជាក់ពីការកើនឡើងជម្លោះរយៈពេលមួយសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បទឈប់បាញ់ដ៏ផុយស្រួយ កាលពីខែមុន ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា