លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

លោក ពូទីន បញ្ជូនយន្តហោះថ្ងៃអវសាន “Doomsday” ទៅ អ៊ីរ៉ង់ និងចិន មុនពេល អាមេរិក បំផ្ទុះសង្គ្រាមសាជាថ្មី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជូនយន្តហោះថ្ងៃអវសាន ឬ “Doomsday Plane” ទៅកាន់ទីក្រុងតេហេរ៉ង់ ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ផ្ទុះភាពតានតឹងខ្លាំង និងប្រឈមមុខដាក់គ្នាសាជាថ្មី ។

Advertisement

បើតាម Los Angeles Times, យន្តហោះថ្ងៃអវសាន ឬ “Doomsday” គឺជាយន្តហោះបម្រើការជាមជ្ឈមណ្ឌលបញ្ជាការហោះហើរពីលើអាកាស ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពអាសន្នបំផុត ដូចជាពេលមានសង្គ្រាមនុយក្លេអ៊ែរ ឬមហន្តរាយពិភពលោក ។

យន្តហោះពិសេសបំផុតនេះ ត្រូវបានរចនាឡើងសម្រាប់បម្រើការជូនថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី ដោយសារតែវាមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំដ៏បំផុត ។

យន្តហោះថ្ងៃអវសាន ឬ “Doomsday” បំពាក់ដោយប្រព័ន្ធបញ្ជូនទិន្នន័យ ប្រព័ន្ធទំនាក់ទំនងយុទ្ធសាស្ត្រសម្ងាត់ និងឧបករណ៍ទំនើបៗ ដើម្បីធានាដល់ការចេញបទបញ្ជាការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រតិបត្តិការយោធាក្នុងស្ថានភាពមានវិបត្តិអាសន្ន ។

បើតាមប្រព័ន្ធរ៉ាដាតាមដានជើងហោះហើរ AirNav, យន្តហោះថ្ងៃអវសានរបស់រុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១៣ ខែកក្កដា ។

ក្រោយមក យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់អ៊ីរ៉ង់ និងបានបន្តដំណើរសំដៅទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយវាបានចុះចតនៅទីនោះកាលពីថ្ងៃទី១៤ ខែកក្កដា ។

វត្តមានរបស់យន្តហោះថ្ងៃអវសាននេះ បានលេចឡើងមុនពេលយោធាអាមេរិកបំផ្ទុះសង្គ្រាមប្រឆាំងអ៊ីរ៉ង់សាជាថ្មី ហើយការស្នាក់នៅរបស់វានៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ គឺមានរយៈពេលខ្លីបំផុត ខណៈគោលបំណងពិតប្រាកដមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។

យ៉ាងណា វត្តមានរបស់យន្តហោះនេះធ្វើឲ្យពិភពលោកតាមដានមិនដាក់ភ្នែកនោះ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះនេះបានហោះឡើងផុតពីទឹកដីប្រទេសមហាយក្សចិន ស្រាប់តែយោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើអ៊ីរ៉ង់តែម្តង ៕

ប្រភព ៖ Modern, Los Angeles times និង militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា