អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីអំពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ឆ្លើយតបបញ្ហាមីស៊ីល និងនុយក្លេអ៊ែរ កូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ មេបញ្ជាការយោធាកំពូលៗរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ជាក់សាជាថ្មី អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងប្រទេសទាំង៣ ជុំវិញបញ្ហាកម្មវិធីអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

Advertisement

ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីសាជាថ្មីនេះ ត្រូវបានធ្វើឡើងអំឡុងកិច្ចប្រជុំប្រមុខការពារជាតិត្រីភាគី ហៅកាត់ Tri-Chod នៅឯមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា ។

កិច្ចប្រជុំនោះ មានការចូលរួមដោយលោកឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Hiroaki Uchikura ប្រធានអគ្គសេនាធិការចម្រុះជប៉ុន និងលោកឧត្តមសេនីយ៍ Jin Yong-sung ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ជំនួបរវាងប្រមុខយោធាកំពូលទាំងបី កើតឡើងបន្ទាប់ពីកូរ៉េខាងជើង ដែលក្តាប់ជាប់អាវុធនុយក្លេអ៊ែរនៅក្នុងដៃ បានប្រកាសបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យស្ទុះឡើងទ្វេដង ហើយគ្រោងនឹងពង្រីកការផលិតមីស៊ីលឱ្យបានច្រើនជាង ២.៥ ដង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីជប៉ុន, ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីឱ្យកាន់តែប្រសើរឡើងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងពង្រីករបស់កូរ៉េខាងជើង ។

ពិសេសបញ្ហាប្រឈម និងការភាពតានតឹងក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបណ្តាតំប់ដទៃទៀត ។

មេបញ្ជាការយោធាកំពូលទាំងបី បានឯកភាពគ្នាបន្តសម្របសម្រួលឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ។

យ៉ាងណាមិញ កូរ៉េខាងជើងបានអះអាងជាច្រើនលើកច្រើនសាររួចហើយថា ខ្លួនគឺជារដ្ឋមហាអំណាចនុយក្លេអ៊ែរមិនអាចកែប្រែបាន និងថា វាគឺជាគោលជំហរច្បាប់ និងនយោបាយផ្លូវការ ដែលត្រូវបានអនុម័តដំបូងកាលពីខែកញ្ញា ឆ្នាំ២០២២ ។

ហើយត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បន្តប្រកាសរំលឹក និងបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ ២០២៦នេះ ។

បើតាម Anadolu, កូរ៉េខាងត្បូង និងជប៉ុន គឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ក្នុងនោះកូរ៉េខាងត្បូងបានរក្សាវត្តមានកងទ័ពអាមេរិកប្រមាណ ២៨,៥០០នាក់ និងជប៉ុនមានកងទ័ពអាមេរិកច្រើនជាង ៥០,០០០នាក់ ក្រៅពីគ្រឿងបរិក្ខាយោធា និងមូលដ្ឋានទ័ពផ្សេងៗទៀត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា