កូរ៉េខាងជើង សំងំសង់ទីតាំងប្រព័ន្ធបាញ់រ៉ុក្តែត ជិតរដ្ឋធានី កូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង សំងំសង់ទីតាំងប្រព័ន្ធបាញ់រ៉ុក្តែត ជិតរដ្ឋធានី កូរ៉េខាងត្បូង

កូរ៉េខាងជើង សំងំសង់ទីតាំងប្រព័ន្ធបាញ់រ៉ុក្តែត ជិតរដ្ឋធានី កូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កំពុងសំងំសាងសង់អគារយោធាចំនួន ២១ ទីតាំង ដែលគេសង្ស័យថា ជាកន្លែងរក្សាទុក និងថែទាំប្រព័ន្ធបាញ់រ៉ុក្កែតទំនើប (MLRS) និងឡានបាញ់មីស៊ីលចល័ត (TELs) នៅក្បែរតំបន់គ្មានយោធា (DMZ) នេះបើយោងតាមរបាយការណ៍ផ្អែកលើរូបភាពរណបពាណិជ្ជកម្ម ។

Advertisement

វិទ្យុអាស៊ីសេរី ហៅកាត់ RFA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដាថា រូបភាពផ្កាយរណបដែលថតបាននេះ គឺនៅចន្លោះឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។

បើតាមសារព័ត៌មាន ឆូសុន (Chosun), ទីតាំងទាំងនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង ខេសុង (Kaesong) និងភាគខាងជើងនៃទន្លេហាន (Han River) ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីសេអ៊ូល ដែលជាបេះដូងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ។

អគារនីមួយៗមានប្រវែងប្រហែល ៥២ ម៉ែត្រ មានពិដានខ្ពស់ និងមានផ្លូវចេញចូលសងខាង ដែលបង្កលក្ខណៈងាយស្រួលដល់ឡានយោធាធុនធ្ងន់ចល័តចេញចូលបានលឿន ។

ការសាងសង់អគារយោធានេះ ធ្វើឡើងស្របពេលដែលមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជាឱ្យពង្រឹងតំបន់ព្រំដែនភាគខាងត្បូង ឱ្យទៅជាបន្ទាយការពារដ៏រឹងមាំ ។

ហើយបន្ទាប់ពីលោក គីម បានចុះត្រួតពិនិត្យផ្ទាល់ការសាកល្បងកាំភ្លើងធំ និងមីស៊ីលចំនួន ៣ ប្រភេទ ក្នុងនោះរួមមានកាំភ្លើងធំបាញ់រ៉ុក្តែតនាំផ្លូវទំហំ ២៤០ មីលីម៉ែត្រ កាំភ្លើងធំបាញ់មីស៊ីលផ្លោងបាលិស្ទិក និងមីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ក្នុងគោលបំណងដាក់ពង្រាយនៅជិតខ្សែត្រៀមជួរមុខ ។

គួរបញ្ជាក់ផងដែរថា អំឡុងសមាជបក្សលើកទី ៩ កាលពីខែកុម្ភៈ លោក គីម បានប្រកាសពីផែនការរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ រួមទាំងការដាក់ពង្រាយកាំភ្លើងធំបាញ់រ៉ុក្កែតទំហំ ៦០០ មីលីម៉ែត្រ ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ និងកាំភ្លើងធំបាញ់រ៉ុក្កែតទំហំ ២៤០ មីលីម៉ែត្រថ្មីផងដែរ ៕

ប្រភព ៖ Chosun ប្រែសម្រួល ៖ ឈឹម ទីណ

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា