ឥណ្ឌា ដាក់ដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ដាក់ដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់

ឥណ្ឌា ដាក់ដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់

ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ឱ្យដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់ក្នុងស្រុក ។ ការដាក់ឱ្យដំណើរការនេះ នាំឱ្យឥណ្ឌាចូលរួមជាមួយប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ ជប៉ុន ចិន និងអាមេរិក ដែលកំពុងសាកល្បងបច្ចេកវិទ្យានេះ ឬដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដែរ ។

Advertisement

រថភ្លើងមានឈ្មោះថា “NaMo Green Rail” ត្រូវបានសម្ពោធដាក់ឱ្យបើកបរដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅឯស្ថានីយផ្លូវដែក Jind ក្នុងរដ្ឋ Haryana កាលពីថ្ងៃទី១៧ ខែកក្កដា ។

គម្រោងមានតម្លៃប្រហែល ១២ លានដុល្លារនេះ គឺជាផ្នែកមួយនៃការជំរុញប្រទេសឥណ្ឌាឱ្យកាន់តែទូលំទូលាយ ក្នុងការធ្វើទំនើបកម្មបណ្តាញផ្លូវរថភ្លើង ជាពិសេសកាត់បន្ថយការបំភាយឧស្ម័នកាបូន និងងាកចេញពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលផងដែរ ។

បើតាម AFP, រថភ្លើងដែលមានទូរកាប៊ីនសរុប ១០ ទូរនេះ នឹងរត់សាកល្បងលើចម្ងាយផ្លូវប្រហែល ៨៩ គីឡូម៉ែត្រ រវាងទីក្រុង Jind និងទីក្រុង Sonipat នៃរដ្ឋ Haryana ភាគខាងជើងប្រទេសឥណ្ឌា ។

វាអាចរត់ក្នុងល្បឿនអតិបរមា ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅ ២,៦០០ នាក់ ។ មន្រ្តីឥណ្ឌានិយាយថា ជាមួយនឹងប្រព័ន្ធកោសិកាឥន្ធនៈកម្លាំង ១,២០០ គីឡូវ៉ាត់ ធ្វើឱ្យវាក្លាយជារថភ្លើងមានកម្លាំងម៉ាស៊ីនខ្លាំងបំផុតមួយក្នុងពិភពលោក ។

មិនដូចរថភ្លើងដើរដោយថាមពលម៉ាស៊ូតឡើយ រថភ្លើងនេះ បានប្រើប្រាស់ថាមពលអ៊ីដ្រូសែន រួមផ្សំជាមួយអុកស៊ីសែន ដើម្បីបង្កើតជាថាមពលអគ្គិសនី ដោយបញ្ចេញមកវិញ តែចំហាយទឹក និងកម្ដៅប៉ុណ្ណោះ ។

គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ឥណ្ឌា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត និងឆ្ពោះទៅរកការសម្រេចឱ្យបាននូវការបំភាយឧស្ម័នកាបូនសូន្យសុទ្ធ នៅក្នុងបណ្តាញផ្លូវដែកជាតិត្រឹមឆ្នាំ ២០៣០ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា