ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

ដ្រូនអ៊ុយក្រែន ៤០០គ្រឿងវាយប្រហារចូលរដ្ឋធានីរបស់រុស្ស៊ី

មូស្គូ ៖ អភិបាលរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី អះអាង នៅថ្ងៃចន្ទនេះថា យន្តហោះគ្មានមនុស្សបើក ជាង៤០០គ្រឿងបានវាយប្រហារតំបន់នៃទីក្រុងមួយនេះ ប៉ុន្តែ ភាគច្រើនត្រូវបានស្ទាក់ចាប់ និងកម្ទេចចោល។

Advertisement

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានរៀបរាប់ នៅលើបណ្តាញសង្គម MAX ថា «ចាប់ពីម៉ោង ៨:៣០យប់ រហូតដល់ម៉ោង ៥:០០ព្រឹក មានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ ជាង ៤០០គ្រឿងបានហោះឆ្ពោះទៅកាន់តំបន់ម៉ូស្គូ។ ភាគច្រើនត្រូវបានកងកម្លាំងការពារដែនអាកាសស្ទាក់ចាប់ និងកម្ទេចចោល នៅចម្ងាយឆ្ងាយពីគោលដៅ។ មានយន្តហោះគ្មានមនុស្សបើក UAVs ចំនួន ៨៥គ្រឿងត្រូវបានបំផ្លាញ នៅពេលហោះចូលមកជិតទីក្រុងម៉ូស្គូ»។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្ស ៦នាក់ រួមទាំង ជនបរទេស ៣នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសពីការផ្ទុះនៅក្នុងតំបន់ម៉ូស្គូ។

តំបន់ Domodedovo ដែលរងការវាយប្រហារស្ថិតនៅភាគខាងត្បូង នៃទីក្រុងម៉ូស្គូ និងជាទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិមួយ ដែលបម្រើដល់រដ្ឋធានីរបស់រុស្ស៊ី។

បើតាម AFP, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទីក្រុងកៀវបានបង្កើនការវាយប្រហារ លើទឹកដីរុស្ស៊ី ដោយចាត់ទុកសកម្មភាពទាំងនេះថា ជាការសងសឹកចំពោះការទម្លាក់គ្រាប់ រយៈពេលជាង ៤ឆ្នាំ មកលើទឹកដីរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា