យោធាអាមេរិកប្រកាសបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ជាលើកទី១៣ ជាប់ៗគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យោធាអាមេរិកប្រកាសបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ជាលើកទី១៣ ជាប់ៗគ្នា

យោធាអាមេរិកប្រកាសបញ្ចប់ការវាយប្រហារលើអ៊ីរ៉ង់ជាលើកទី១៣ ជាប់ៗគ្នា

អាមេរិក ៖ កងកម្លាំងអាមេរិកបានបញ្ចប់ការវាយប្រហារជាលើកទី១៣ ជាប់ៗគ្នា ដោយកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់បញ្ជាការដ្ឋានកណ្តាល CENTCOM និង ចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃសុក្រនេះ។

Advertisement

CENTCOM បានឱ្យដឹងថា ប្រតិបត្តិការនេះបានបញ្ចប់ នៅម៉ោង៩យប់ ថ្ងៃទី២៣ ខែកក្កដា ដោយផ្តោតគោលដៅលើមជ្ឈមណ្ឌលបញ្ជាការយោធា, ទីតាំងស្តុកយន្តហោះគ្មានមនុស្សបើក , បណ្តាញទំនាក់ទំនង, ទីតាំងឃ្លាំមើលតំបន់ឆ្នេរ និងសមត្ថភាពប្រតិបត្តិការដែនសមុទ្រ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារទាំងនេះមានគោលបំណង «កាត់បន្ថយបន្ថែមទៀត នូវការគំរាមកំហែង ដែលបង្កឡើងដោយអ៊ីរ៉ង់ ចំពោះនាវិកស៊ីវិល និង កប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស »។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «ផ្លូវទឹកអន្តរជាតិនេះនៅតែបើកចំហសម្រាប់ការធ្វើដំណើរ ទោះបីជាមានការវាយប្រហារថ្មីៗពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ក៏ដោយ។ នាវាពាណិជ្ជកម្មនៅតែបន្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយសេរី ក្រោមការគាំទ្រពីយោធាអាមេរិក»។

យោធាទីក្រុងវ៉ាស៊ីនតោនក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ន មានបុគ្គលិកយោធាអាមេរិក ជាង៥ម៉ឺននាក់ កំពុងដាក់ពង្រាយ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

ប្រភព៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា