លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចប្រឆាំងរុស្ស៊ី បានបរាជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចប្រឆាំងរុស្ស៊ី បានបរាជ័យ

លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចប្រឆាំងរុស្ស៊ី បានបរាជ័យ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ ចន្ទ ថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី បានបរាជ័យ ដោយលោកបានពិពណ៌នាអំពីទណ្ឌកម្មទាំងនោះថា ជា “ការបំបែកកំណត់ត្រា” ទាំងទំហំ និងគ្មានប្រសិទ្ធភាព ។

Advertisement

ក្នុងជំនួបជាមួយសមាជិកសភាជាន់ទាបនៅវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិចបានបង្កើនសម្ពាធលើរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ ដែលជាពេលទីក្រុងមូស្គូបើកប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន ប៉ុន្តែសម្ពាធនោះបានបរាជ័យទាំងស្រុង សូម្បីតែធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយ ។

លោក ពូទីន អះអាងថា ក្រៅពីដាក់សម្ពាធ ប្រទេសលោកខាងលិចថែមទាំងបានបង្កើនល្បឿនម៉ាស៊ីនស្អប់ខ្ពើមលើរុស្ស៊ី ដល់កម្រិតខ្ពស់បំផុត រហូតបង្កើតកំណត់ត្រាពិភពលោក ។

លោក ពូទីន បន្ថែមថា វិធានការរឹតបន្តឹងទាំងនោះ បែរជាបានបង្កការខូចខាតកាន់តែធំធ្ងន់ធ្ងរ ដល់បណ្តាប្រទេសដែលបានផ្តួចផ្តើមគំនិត និងចំពោះប្រជាជននៃប្រទេសអឺរ៉ុបមួយចំនួន រួមទាំងប្រទេសដទៃទៀត ច្រើនជាងប្រទេសរុស្ស៊ីទៅទៀត ។

បើតាមប្រមុខវិមានក្រឹមឡាំងរូបនេះ, ដោយមិនអាចយកឈ្នះរុស្ស៊ីនៅលើសមរភូមិបាន ឥឡូវនេះពួកគេកំពុងពឹងផ្អែកលើវិធីសាស្ត្រភេរវកម្មដោយបើកចំហ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនរបស់យើង ។ ប៉ុន្តែគ្មាននរណាម្នាក់ អាចបំបាក់ស្មារតីប្រជាជនរុស្ស៊ីបានឡើយ។

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងក្រោយសហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី២១របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី កាលពីពេលថ្មីៗនេះ ដោយពង្រីកការរឹតបន្តឹងលើវិស័យហិរញ្ញវត្ថុ និងថាមពល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា