លោក Zelensky ថា មានកិច្ចចរចាដ៏ល្អ ជាមួយលោក Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា មានកិច្ចចរចាដ៏ល្អ ជាមួយលោក Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot

លោក Zelensky ថា មានកិច្ចចរចាដ៏ល្អ ជាមួយលោក Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានកោតសរសើរការពិភាក្សាដ៏ល្អ ជាមួយសមភាគីអាមេរិក លោក Donald Trump អំពីប្រព័ន្ធការពារដែនអាកាស Patriot។

Advertisement

លោក Volodymyr Zelensky ចាត់ទុកថា ជំនួបរៀបចំឡើងនៅឯសេតវិមាន កាលពីថ្ងៃអង្គារថា
គឺជា “កិច្ចប្រជុំដ៏ល្អ” ដោយលោកបានលើកឡើងថា បានពិភាក្សាអំពីអាជ្ញាប័ណ្ណផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ ឬ interceptors សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot និងវិធីសាស្រ្តនានាដើម្បីស្តារការចរចាជាមួយរុស្ស៊ីឡើងវិញ។

លោក Zelensky បានចំណាយពេលជាងមួយម៉ោង ជាមួយលោក Trump ក្នុងការពិភាក្សា ពោលគឺចំពេលដែលទីក្រុង Kyiv និងទីក្រុងមូស្គូ កំពុងបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកប៉ុនប៉ងបញ្ចប់សង្គ្រាម បានជាប់គាំង។

តាមរយៈសេចក្តីថ្លែងការណ៍បង្ហោះ លើបណ្តាញសង្គម X , លោក Zelensky បាននិយាយថា «ខ្ញុំ និងលោកប្រធានាធិបតី បានពិភាក្សាអំពីអាជ្ញាប័ណ្ណសម្រាប់ការផលិតគ្រាប់មីស៊ីលស្ទាក់ចាប់ Patriot និងគំនិតផ្សេងៗទៀតដែលអាចជួយបាន។ យើងក៏បាននិយាយអំពីការទូតផងដែរ ដោយវាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យដំណើរការការទូតមានភាពរស់រវើកឡើងវិញ»។

មុនពេលកិច្ចប្រជុំនេះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អាទិភាពរបស់ទីក្រុង Kyiv គឺការទទួលបានការផ្គត់ផ្គង់ថ្មីនូវគ្រាប់មីស៊ីលប្រឆាំងមីស៊ីលផ្លោង ឬ anti-ballistic missilesនិងវិធីសាស្រ្តដើម្បីស្តារការទូតឡើងវិញ។

យោងតាមអង្គការសហប្រជាជាតិ, ខែមុនគឺជាខែដែលមានអ្នកស្លាប់ និងរបួសច្រើនបំផុតក្នុងចំណោមជនស៊ីវិលអ៊ុយក្រែន ចាប់តាំងពីខែមេសា ឆ្នាំ២០២២ មក ដោយសាររុស្ស៊ីបានបង្កើនការប្រើប្រាស់មីស៊ីលផ្លោង ដែលពិបាកនឹងស្ទាក់ចាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា