សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា

សមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង បានណែនាំឱ្យរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

Advertisement

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា” ជូនសមាជិកក្លិបអ្នកការសែតកម្ពុជា ប្រមាណ ១៤៣នាក់ មកពី ៨២ស្ថាប័នសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាគ្រូឧទ្ទេស នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យសមាជិកក្លិបអ្នកកាសែតកម្ពុជា បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងឡើង ដោយផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ រួមមានសមត្ថភាពក្នុងការបង្កើតមាតិកា ការសរសេរអត្ថបទព័ត៌មាន កែសម្រួលខ្លឹមសារ បង្កើតរូបភាព សម្លេង និងវីដេអូខ្លី ដែលជួយឱ្យការផលិតមាតិកាព័ត៌មានកាន់តែសម្បូរបែបនិងឆាប់រហ័ស ព្រមទាំងចេះប្រើប្រាស់ (AI) ដើម្បីស្វែងរកទិន្នន័យ វិភាគទិន្នន័យ និងប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីសម្គាល់ព័ត៌មានក្លែងក្លាយ ឬរូបភាព/វីដេអូក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសវិស័យសារព័ត៌មានឌីជីថល។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថាចំណេះដឹង និងជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាទុនដ៏មានតម្លៃ និងអាចយកទៅអនុវត្តផ្ទាល់នៅតាមស្ថាប័នរៀងៗខ្លួន ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ ព្រមទាំងរួមចំណែកធ្វើឱ្យដំណើរបរិវត្តកម្មឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បន្តពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្លិបអ្នកកាសែតកម្ពុជា និងបណ្តាស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ជំនាញឌីជីថលថ្មីៗ និងកម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីធានាថា អ្នកសារព័ត៌មានឌីជីថលរបស់យើងមានចំណេះដឹងនិងសមត្ថភាពជំនាញគ្រប់គ្រាន់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា