ចិន ចរចាផ្ទាល់ជាមួយក្រុមហ៊ូធីឲ្យការពារសុវត្ថិភាពនាវារបស់ខ្លួន រាល់ពេលឆ្លងកាត់សមុទ្រក្រហម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ចរចាផ្ទាល់ជាមួយក្រុមហ៊ូធីឲ្យការពារសុវត្ថិភាពនាវារបស់ខ្លួន រាល់ពេលឆ្លងកាត់សមុទ្រក្រហម

ចិន ចរចាផ្ទាល់ជាមួយក្រុមហ៊ូធីឲ្យការពារសុវត្ថិភាពនាវារបស់ខ្លួន រាល់ពេលឆ្លងកាត់សមុទ្រក្រហម

បរទេស ៖ ប្រទេសចិនកំពុងទាក់ទងដោយផ្ទាល់ ជាមួយក្រុមប្រដាប់អាវុធហ៊ូធីរបស់យេម៉ែន ដើម្បីអនុញ្ញាតឱ្យនាវាដឹកប្រេងរបស់ទីក្រុងប៉េកាំង អាចធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមបាន ដោយសុវត្ថិភាព និង មិនរងការវាយប្រហារ ។ នេះបើតាមការចេញផ្សាយរបស់ Strait Times នៅថ្ងៃពុធនេះ ។

Advertisement

កិច្ចចរចាដោយផ្ទាល់ត្រូវបានបានធ្វើឡើង បន្ទាប់ពីក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានប្តេជ្ញាថា នឹងរារាំងការចូលទៅកាន់កំពង់ផែរបស់ប្រទេស អារ៉ាប៊ី សាអូឌីត។

បើតាម Strait Times ដដែល, ចិនគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមប្រទេសដំបូងៗផ្សេងទៀត ដែលបានទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ូធី អំពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ដែលស្ថិតនៅចុងភាគខាងត្បូង នៃសមុទ្រក្រហម និង មានប្រទេសយេម៉ែន នៅត្រើយខាងកើត ។

ទីក្រុងប៉េកាំងកំពុងព្យាយាមរក្សាការនាំចេញប្រេងពីស្ថានីយ នៅសមុទ្រក្រហម របស់អារ៉ាប៊ី សាអូឌីត ជាពិសេស គឺកំពង់ផែ Yanbu ដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់។

រហូតមកដល់ពេលនេះក្រសួងដឹកជញ្ជូនរបស់ចិន ការិយាល័យព័ត៌មានរបស់ក្រុមហ៊ូធី និងក្រសួងការបរទេសអ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរឿងនេះទេ ។

យ៉ាងណា យោងតាមការវិភាគរបស់ក្រុមហ៊ុន Kpler , ទិន្នន័យតាមដាននាវាពីក្រុមហ៊ុន LSEG និង ទីភ្នាក់ងារតាមដាន MarineTraffic បានឲ្យដឹងថា នាវាដឹកប្រេងឆៅយ៉ាងហោចណាស់ចំនួន ៤ គ្រឿងបាន ដឹកប្រេងចេញពីកំពង់ផែអារ៉ាប៊ី សាអូឌីត ឆ្ពោះទៅកាន់ប្រទេសចិន និងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចាប់តាំងពីក្រុមហ៊ូអីបានប្រកាសពីវិធានការរឹតបន្តឹងរបស់ពួកគេមក ។

ក្រុមហ៊ូធីបានប្រកាសពីការបិទផ្លូវដឹកជញ្ជូន នៅថ្ងៃទី២០ ខែកក្កដា ដោយបានបើកសមរភូមិថ្មីមួយ ប្រឆាំងនឹងសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ព្រមទាំង បានពង្រីកការវាយប្រហារ ទៅលើនាវាដឹកប្រេង និងដឹកទំនិញផ្សេងៗទៀតដែលធ្វើដំណើរទៅកាន់ទីផ្សារ នៅក្រៅតំបន់មជ្ឈិមបូព៌ា៕

ប្រភព ៖ Strait Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា