លោក Zelensky ថា អាមេរិក យល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ថា អាមេរិក យល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

លោក Zelensky ថា អាមេរិក យល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដល់ អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានយល់ព្រមផ្តល់អាជ្ញាប័ណ្ណដល់ប្រទេសអ៊ុយក្រែន ដើម្បីផលិតមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot ។

Advertisement

Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាសកាណុង ៨ បំពាក់ដោយមីស៊ីល PAC-3 មានតម្លៃប្រមាណ ៤ លានដុល្លារក្នុងមួយគ្រាប់ ជាមួយនឹងសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងនៅចម្ងាយ ៦០ គីឡូម៉ែត្រ ។

អ៊ុយក្រែនបានចាត់ទុកសំណាញ់មេឃ Patriot គឺជាអាវុធយុទ្ធសាស្រ្តដ៏សំខាន់របស់ខ្លួន ដោយសារតែវាជួយឲ្យទីក្រុងកៀវ ដណ្ដើមបានទឹកមួយចំនួនពីរុស្ស៊ីមកវិញ ក្នុងអំឡុងការប្រយុទ្ធកាលពីរដូវរងា ។

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News ក្រោយជំនួបជាមួយលោក Trump កាលពីថ្ងៃអង្គារ, លោក Zelensky និយាយថា ការយល់ព្រមរបស់លោក Trump គឺជារឿងដ៏សំខាន់ ដោយសារតែអ៊ុយក្រែនកំពុងខ្វះខាតមីស៊ីលប្រឆាំងកាំជ្រួចផ្លោង និងប្រព័ន្ធខែលការពារដែនអាកាស ដូចជា ប្រព័ន្ធ Patriot នេះជាដើម ។

ក្រៅពីជំនួបជាមួយលោក Trump, មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានជួបជាមួយក្រុមនាយកប្រតិបត្តិមកពីក្រុមហ៊ុនការពារជាតិរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីសក្តានុពលបង្កើតខ្សែសង្វាក់ផលិតកម្មផលិតមីស៊ីលសម្រាប់សំណាញ់មេឃរួមគ្នា ជាពិសេសលើកិច្ចព្រមព្រៀងផលិតយន្តហោះដ្រូនផងដែរ ។

បើតាម Aljazeera, អ៊ុយក្រែនកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការផលិតដ្រូនវាយប្រហារចម្ងាយខ្លីពី ៦ ទៅ ៧ លានគ្រឿងនៅឆ្នាំនេះ ខណៈដែលកម្មវិធីដ្រូនតម្លៃ ១ ពាន់ ១០០ លានដុល្លាររបស់មន្ទីរបញ្ចកោណ រំពឹងនឹងបញ្ជាទិញដ្រូនជិត ២០ ម៉ឺនគ្រឿង នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២៧ ៕

ប្រភព ៖ Anadolu និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា