អាមេរិក និងអ៊ីស្រាអែល ត្រៀមរួមដៃគ្នាទម្លាក់គ្រាប់បែកឈុតធំកម្ទេចទីតាំងថាមពល អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និងអ៊ីស្រាអែល ត្រៀមរួមដៃគ្នាទម្លាក់គ្រាប់បែកឈុតធំកម្ទេចទីតាំងថាមពល អ៊ីរ៉ង់

អាមេរិក និងអ៊ីស្រាអែល ត្រៀមរួមដៃគ្នាទម្លាក់គ្រាប់បែកឈុតធំកម្ទេចទីតាំងថាមពល អ៊ីរ៉ង់

វ៉ាស៊ីតនោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងត្រៀមរួមដៃគ្នារៀបចំយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ដោយការវាយប្រហារនោះ អាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ។

Advertisement

យោងតាមរបាយការណ៍របស់ CBS News និង The Wall street Journal, យុទ្ធនាការទម្លាក់គ្រាប់បែកនេះ ត្រូវបានពិភាក្សា និងអនុញ្ញាតគោលការណ៍នៅឯរមណីយដ្ឋាន Camp David ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

យុទ្ធនាការនេះ ផ្តោតលើរោងចក្រអគ្គិសនី រោងចក្រចម្រាញ់ប្រេង និងខ្សែបណ្តាញចែកចាយហ្គាស ។ មន្ត្រីអាមេរិកក៏បានជជែកគ្នាអំពីលទ្ធភាពកាត់ផ្តាច់ចរន្តអគ្គិសនីទូទាំងទីក្រុងតេហេរ៉ង់ផងដែរ ។

ប្រភពទម្លាយឱ្យដឹងថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបំផ្លាញសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់ ជាពិសេសបង្ខំឱ្យទីក្រុងតេហេរ៉ង់វិលត្រឡប់មករកតុចរចាវិញ ។

មកទល់ពេលនេះ លោកប្រធានាធិបតី ត្រាំ នៅមិនទាន់បានចេញបញ្ជាផ្លូវការចុងក្រោយ ឱ្យបើកយុទ្ធនាការទ្រង់ទ្រាយធំនេះនៅឡើយទេ ។

ប៉ុន្តែក្រុមអ្នករៀបចំផែនការចង់បញ្ចប់ប្រតិបត្តិការនេះ មុនពេលទីផ្សារហិរញ្ញវត្ថុពិភពលោកបើកដំណើរការនៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ។

យ៉ាងណា ប្រភពបានបង្ហើបថា លោក ត្រាំ អាចនឹងបញ្ឈប់ការវាយប្រហារភ្លាមៗ ហើយវិលទៅរកការចរចាជាមួយអ៊ីរ៉ង់ ប្រសិនបើមានវឌ្ឍនភាពលើផ្លូវការទូត ។

ជាការឆ្លើយតប មន្រ្តីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់និយាយថា ទីក្រុងតេហេរ៉ង់បានរៀបចំផែនការគ្រប់ជ្រុងជ្រោយរួចរាល់ហើយ ដើម្បីសងសឹក ។

បើតាម Anadolu, ការសងសឹកនេះ អ៊ីរ៉ង់នឹងផ្តោតសំខាន់លើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីស្រាអែល និងទ្រព្យសម្បត្តិថាមពលរបស់អាមេរិក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា