អ៊ុយក្រែន ព្រមានវាយគោលដៅ កូរ៉េខាងជើង នៅ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ព្រមានវាយគោលដៅ កូរ៉េខាងជើង នៅ រុស្ស៊ី

អ៊ុយក្រែន ព្រមានវាយគោលដៅ កូរ៉េខាងជើង នៅ រុស្ស៊ី

កៀវ ៖ ប្រមុខការទូតកំពូលអ៊ុយក្រែន បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ប្រព័ន្ធបាញ់មីស៊ីលកូរ៉េខាងជើង ដែលដាក់ពង្រាយនៅក្នុងទឹកដីរុស្ស៊ី នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងអ៊ុយក្រែន ប្រសិនបើពួកវាត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ុយក្រែន ។

Advertisement

បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Sybiha បានបង្ហើរពាក្យសម្តីគំរាមទុកថា ប្រសិនបើប្រព័ន្ធបាញ់មីស៊ីលកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយនៅលើទឹកដីរុស្ស៊ី នោះពួកវានឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់យោធាអ៊ុយក្រែន ។

ការព្រមានរបស់លោក Sybiha ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីចារកម្មយោធាអ៊ុយក្រែន លោក Andriy Chernyak បានរាយការណ៍ថា អង្គភាពមីស៊ីលកូរ៉េខាងជើងមួយក្រុម បានចាប់ផ្តើមដាក់ពង្រាយនៅក្នុងតំបន់ Voronezh របស់រុស្ស៊ី ហើយអាចនឹងបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន ១២០គ្រាប់ និងជើងទម្របាញ់ចំនួន ៦ គ្រឿង ដើម្បីត្រៀមវាយប្រហារប្រឆាំងអ៊ុយក្រែន ។

បច្ចុប្បន្ន ទីក្រុងកៀវកំពុងខ្វះខាតខ្លាំងនូវមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃទំនើបៗ ហើយរុស្ស៊ីបានកេងចំណេញពីចំណុចខ្សោយនេះ តាមរយៈការសម្រុកបាញ់ស្រោចមីស៊ីលបាលីស្ទិកកាន់តែច្រើនវាយប្រហារអ៊ុយក្រែន ដែលជាប្រភេទមីស៊ីលពិបាកបាញ់ទម្លាក់បំផុត ។

យ៉ាងណា របាយការណ៍របស់មន្រ្តីចារកម្មយោធាអ៊ុយក្រែន នៅពុំទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ ហើយទាំងរុស្ស៊ី និងកូរ៉េខាងជើងក៏មិនបានបញ្ជាក់ជាសាធារណៈអំពីការដាក់ពង្រាយដែលបានរាយការណ៍នោះទេ ។

ប៉ុន្តែរុស្ស៊ី និងកូរ៉េខាងជើងបានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងពង្រីករបស់ពួកគេថា ស្របនឹងកិច្ចព្រមព្រៀងការពារជាតិទ្វេភាគីរបស់ប្រទេសទាំងពីរ ខណៈពេលដែលទីក្រុងកៀវ និងដៃគូលោកខាងលិចរបស់ខ្លួន បានរិះគន់ការចូលរួមពីសំណាក់កងទ័ព និងអាវុធរបស់កូរ៉េខាងជើង នៅក្នុងសង្គ្រាមអ៊ុយក្រែន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា