អ៊ុយក្រែនត្អួញត្អែរថា ទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីល តិចជាងមុន ៣ដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែនត្អួញត្អែរថា ទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីល តិចជាងមុន ៣ដង

អ៊ុយក្រែនត្អួញត្អែរថា ទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីល តិចជាងមុន ៣ដង

កៀវ ៖ លោកប្រធានាធិបតី Zelensky បានថ្លែងកាលពីថ្ងៃពុធថា អ៊ុយក្រែនទទួលបានប្រព័ន្ធស្ទាក់ចាប់មីស៊ីលតិចជាងមុន ដល់ទៅ៣ដង។ ការលើកឡើងនេះ ធ្វើឡើង ក្រោយ១ថ្ងៃ ដែលរុស្ស៊ីវាយប្រហារដោយមីស៊ីលនិងដ្រូន ចូលរដ្ឋធានីកៀវ និងតំបន់ផ្សេងៗទៀត ស្លាប់មនុស្សជាង១០នាក់។

Advertisement

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា អ៊ុយក្រែនទទួលបានប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីលបាលីស្ទីក ឬ anti-ballistic missiles ពីសហគមន៍អន្តរជាតិ ក្នុងចំនួនតិចជាងមុនដល់ ទៅបីដង។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drone) របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ នៅក្នុងទីក្រុង Kyiv និងតំបន់ជុំវិញ កាលពីយប់អង្គារ។

លោកបានមានប្រសាសន៍ថា «កត្តាមួយដែលមិនអាស្រ័យលើដៃគូរបស់យើង ប៉ុន្តែ អាស្រ័យលើយើងតែម្នាក់ឯងនោះ គឺ ផែនការបង្កើនភាពធន់… ពោលគឺការការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរដ្ឋរបស់យើង»។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនបញ្ជាក់ច្បាស់លាស់ អំពីចំនួនប្រព័ន្ធសម្រាប់ស្ទាក់ចាប់មីស៊ីលបាលីស្ទីក ដែលទទួលបានពីសហគមអន្តរជាតិ នោះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា