ប្រមុខការទូតកូរ៉េខាងត្បូងចង់សមភាគីចិន ជជែកពីកូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកូរ៉េខាងត្បូងចង់សមភាគីចិន ជជែកពីកូរ៉េខាងជើង

ប្រមុខការទូតកូរ៉េខាងត្បូងចង់សមភាគីចិន ជជែកពីកូរ៉េខាងជើង

សេអ៊ូល ៖ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានថ្លែងអំពីក្តីរំពឹងថា នឹងបានជួបពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ជាមួយសមភាគីចិន លោក Wang Yi ក្នុងខែនេះ។

Advertisement

លោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានថ្លែងថា លោកគ្រោងនឹងពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ជាមួយសមភាគីចិនគឺលោក Wang Yi នៅពេលដែលប្រមុខកាទូតប្រទេសទាំងពីរគ្រោងជួបគ្នា នៅទីក្រុងសេអ៊ូល នៅក្នុងខែសីហានេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៤ ខែសីហា, លោក Cho បានថ្លែងថា «ការពិភាក្សាពាក់ព័ន្ធនឹងកូរ៉េខាងជើងនឹងប្រព្រឹត្តទៅជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ វាពិតជាពិបាកនឹងរំពឹងថា ប្រទេសចិននឹងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ ឬមានយុទ្ធសាស្ត្រដ៏មានឥទ្ធិពលណាមួយសម្រាប់យើង»។

ការបង្ហាញពីក្តីរំពឹងបែបនេះ បានធ្វើឡើង បន្ទាប់ពីមានសេចក្តរាយការណ៍ថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន កំពុងបញ្ចប់ការរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ មកកាន់កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៩ ខែសីហា តទៅ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា