ឥណ្ឌូនេស៊ី ថ្កោលទោស អ៊ីស្រាអែល បន្តវាយ ហ្គាហ្សា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី ថ្កោលទោស អ៊ីស្រាអែល បន្តវាយ ហ្គាហ្សា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់

ឥណ្ឌូនេស៊ី ថ្កោលទោស អ៊ីស្រាអែល បន្តវាយ ហ្គាហ្សា និងជំរុញឱ្យបញ្ឈប់ជាបន្ទាន់

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានចេញមុខថ្កោលទោសអ៊ីស្រាអែលយ៉ាងខ្លាំង កាលពីថ្ងៃ អង្គារ ដើម្បីឆ្លើយតបការបន្តវាយប្រហារយោធាលើតំបន់ហ្គាហ្សា ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ ។

Advertisement

បើតាមក្រសួងការបរទេសឥណ្ឌូនេស៊ី, ការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” លើច្បាប់អន្តរជាតិ, បំផ្លាញការអនុវត្តផែនការសន្តិភាពហ្គាហ្សាដោយចេតនា និងធ្វើឱ្យនប្រជាជនប៉ាឡេស្ទីនទុក្ខវេទនាកាន់តែខ្លាំងឡើង ។

ជាមួយគ្នានេះ ឥណ្ឌូនេស៊ីជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ “ជាបន្ទាន់ និងជាអចិន្ត្រៃយ៍” រាល់ការវាយប្រហារយោធារបស់ខ្លួន, គោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគោរពការប្តេជ្ញាចិត្តទាំងអស់នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ស្របតាមច្បាប់អន្តរជាតិ ។

ការថ្កោលទោសរបស់ឥណ្ឌូនេស៊ី កើតឡើងចំពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃ អង្គារ បានប្រកាសទាត់ចោលផែនការសន្តិភាព ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បើទោះបីជាក្រុមហាម៉ាស បានយល់ព្រមលើក្របខ័ណ្ឌទម្លាក់អាវុធចុះ កាលពីសប្តាហ៍មុនក៏ដោយ ។

បើតាម Anadolu, អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៧៣.៣០០នាក់ និងច្រើនជាង ១៧៤.០០០នាក់ផ្សេងទៀតរងរបួស ក្នុងសង្គ្រាមដ៏ឃោរឃៅមួយនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។

ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ១.២៥០ នាក់ និងប្រហែល ៤.១១០ នាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា